ទំព័រដើម ព័ត៌មានសំខាន់ៗ ពលរដ្ឋនៅក្រុងប៉ោយប៉ែតចោរកើតឡើងញឹកញ៉ាប់គ្មានសុវត្ថិភាព

ពលរដ្ឋនៅក្រុងប៉ោយប៉ែតចោរកើតឡើងញឹកញ៉ាប់គ្មានសុវត្ថិភាព

ព័ត៌មាន សន្តិសុខ

0 មត្តិ

បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីបារម្ភចំពោះសុវត្ថិភាពទ្រព្យសម្បត្តិរបស់ពួកគាត់ខណ:ថ្មីៗនេះក្រុមចោរជាច្រើនបានចេញធើ្វសកម្មភាព លួចទ្រព្យពួកគាត់ទាំងយប់ទាំងថ្ងៃ ។

ជាក់ស្តែងស្ត្រីម្នាក់សុំមិនបង្ហាញ ឈ្មោះបានឲ្យដឹងថាមានចោរ ប្រុសស្រី២នាក់បានចូលលួចម៉ូតូរបស់ខ្លួនទាំងថ្ងៃ កាលពីវេលាម៉ោង១១និង៤២នាទីថ្ងៃទី០៥ខែមិនា ឆ្នាំ២០២២ នៅក្នុងបន្ទប់ជួលមួយកន្លែងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ម៉ូតូ របស់គាត់ដែល បានត្រូវចោរលួចយកទៅនោះ ម៉ាកហុងដាស៊ុមឺរអិច្ឆ HONDA ZOOMER X ពណ៌សក្រហម គ្មានស្លាកលេខ ។

ស្ត្រីម្ចាស់ម៉ូតូបានលើកឡើងថា មូលហេតុដែលចោរចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនោះគឺអាចដោយសារ នៅក្រុងប៉ោយប៉ែតនេះ អាជ្ញាធរធូរលុងបណ្តែតបណ្ដោយឲ្យមានបើកបនល្បែងសុីសងខុសច្បាប់ គ្រប់ច្រកល្ហក ទើបជាហេតុនាំឲ្យសហគមន៍ កកើតមានចោរច្រើនបែបនេះដូច្នេះ ។

បនល្បែងដែលបើកលេងខុសច្បាប់ នៅតំបន់ប៉ោយប៉ែត ពួកគេបង្កប់នៅតាម ក្លិបកម្សាន្តខារ៉ាអូខេ និងផ្ទះសំណាក់ និងភោជនីយដ្ឋានក៏មាន ។ ក្រុមអ្នកបើកបនល្បែងទាំងនោះ ភាគច្រើនពួកគេមាន សម្ពន្ធភាពល្អជា មួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន ។ថ្មីៗនេះគេឃើញអង្គភាពអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតបដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់អង្គភាពព័ត៌មានមួយពាក់ព័ន្ធ និងបនល្បែងខាងនោះ ។

បែបណាក្តី យោងតាមការស្រាវជ្រាវ របស់អង្គភាព សារព័ត៌មាន(ស៊ីក្លូខ្មែរ ប៉ុស្តិ៍)បានរកឃើញបនល្បែង ខ្នាតធំៗ ដែលធ្វើអាជីវកម្មនៅក្រុងប៉ោយប៉ែតនោះសរុបជាង៣៣ទីតាំង។បនល្បែងខាងលើភាគច្រើនសុទ្ធតែបើកធ្វើអាជីវកម្មអនឡាញដែលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទហើយដែរតែហេតុអ្វីបានជាល្បែងស៊ីសងអនឡាញទាំងនោះនៅតែបន្តបើកបានបែបនេះ? ។

យ៉ាងណាក៏ដោយចុះប្រជាពលរដ្ឋទទួលអោយអាជ្ញាធរ មេត្តារឹងបណ្តឹងនិងងាកមកនាំគ្នាគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលសម្តេចបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនេះ អនុសាសន៍ដ៏មានខ្លឹមសារ របស់ប្រមុខរដ្ឋាភិបាលគឺ ដាក់ចេញនូវពាក្យស្លោកភូមិមានសុវត្ថិភាព ប៉ុន្តែអាជ្ញាធរ ក្រុងប៉ោយប៉ែត ហាក់ប្រងើយកន្តើយចំពោះ គោលនយោបាយដ៏មានសារសំខាន់នោះ ៕

 

 

 

 

អត្ថបទពាក់ព័ន្ធ