ទំព័រដើម ព័ត៌មានសំខាន់ៗ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតថាដឹងតំរ៉ុយមុខសញ្ញាក្រុមឧក្រឹដ្ឋជនជាតិចិនឃើញហើយ

សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតថាដឹងតំរ៉ុយមុខសញ្ញាក្រុមឧក្រឹដ្ឋជនជាតិចិនឃើញហើយ

Breaking news

0 មត្តិ

បន្ទាយមានជ័យ÷ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាកម្លាំងរបស់លោកខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ដើម្បីស្វែងរកមុខសញ្ញានៃក្រុមជន ជាតិចិនខណៈដែលវាយដំលើម្ចាស់ហាងកាត់សក់មួយកន្លែងស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា÷ក្រុមជនជាតិចិន ដែលប្រើ ហិង្សាលើពលរដ្ឋខ្មែរនោះគេសង្ស័យថាធ្វើការនៅ កាស៊ីណូ មួយកន្លែងនៅផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិសង្កាត់ ប៉ោយប៉ែត ក្រោយបង្កហេតុ ប្រភពព័ត៌មានថា ពួកវាបានរត់គេចខ្លួន ទៅស្នាក់នៅអាគារ បុរីរស្មីដួងចន្ទ័ ស្ថិតក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់និង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ស្ត្រីឈ្មោះ រ៉ានី បានអះអាងថាម្តាយ ស្ត្រីម្ចាស់ហាងដែលរងការវៃតប់ពី ជនជាតិចិននោះបានឲ្យដឹងថា  យុត្តិធម៌ សម្រាប់ក្រុមគ្រួសារគាត់ ហាក់នៅឆ្ងាយនៅឡើយ ។ស្ត្រីដដែលបន្តថា ពួកចិននោះមានអ្នកធំ ខ្មែរធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំ ហើយមកសចរចារជាមួយគ្រួសារគាត់ដើម្បីបញ្ចប់រឿង ទាំងមិនបានចាប់ ជនបង្កដាក់ទោសទណ្ឌនៅឡើយផងទេ។

ស្រី្តរងគ្រោះបានឲ្យដឹងថាមុនហេតុការណ៍កើតឡើង គាត់នឹងក្រុមគ្រួសារកំពុងអង្គុយលេង ក្នុងហាងស្រាប់តែម៉ោងប្រហែល៤រសៀល ថ្ងៃទី២ ខែមិនាឆ្នាំ២០២២ ជនចិនមានគ្នាជាង១០នាក់បានមកសំរុកចូលហាងហើយចាប់ ប្តីរបស់គាត់វៃដំនិងបំផ្លាញ ទ្រព្យសម្បត្តិក្នុងហាងអស់គ្មានសល់ ។

ប្រជាពលរដ្ឋជាច្រើននៅក្រុងប៉ោយប៉ែតបានរិះ គន់លើសមត្ថកិច្ចថាធ្វើការងារយឺតយ៉ាវ មិនព្រមចាប់ជនល្មើសឲ្យបានទាន់ពេលវេលាខណៈរូបភាពក្នុងកាមីរ៉ាសុវត្ថិភាពបានបង្ហាញយ៉ាងច្បាស់ៗលើសកម្មភាពរបស់ជនបង្កវៃតប់លើជនរងគ្រោះ ។

យ៉ាងណាលោក វរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី០៤ខែមិនា២០២២ បានឲ្យសារព័តមានយើងដឹងថា កម្លាំងនគរបាលជំនាញបាន ដឹងតំរ៉ុយ របស់ជនសង្ស័យអស់ហើយនៅតែទទួលបញ្ជាដើម្បីបង្ក្រាប លើពួកវានិងកសាងសំណុំរឿង ទៅតុលាការ តាមផ្លូវច្បាប់ ៕

 

អត្ថបទពាក់ព័ន្ធ