ទំព័រដើម ព័ត៌មានសំខាន់ៗ ចិនលើកគ្នាមកវៃចាមដល់ផ្ទះផ្អើលមនុស្សនៅក្រុងប៉ោយប៉ែត

ចិនលើកគ្នាមកវៃចាមដល់ផ្ទះផ្អើលមនុស្សនៅក្រុងប៉ោយប៉ែត

Breaking news

0 មត្តិ

បន្ទាយមានជ័យ÷ ហេតុការណ៍មួយបានកើតឡើងកាលពីរសៀលថ្ងៃទី០២ខែមិនាឆ្នាំ២០២២នៅលំនៅឋានប្រជាពលរដ្ឋស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជនជាតិចិនមួយហ្វូង បានបើករថយន្តមកឈប់នៅមុខផ្ទះគាត់ ហើយបានចេញពីឡាន ចូលទៅក្នុងផ្ទះ វាយលើក្រុម គ្រួសាររបស់គាត់ បណ្តាលឲ្យរងគ្រោះ មនុស្សម្នាក់បាក់ថ្គាម និង ស្រ្តីម្នាក់រងរបួសស្រាល ។ ក្រោយបង្កហិង្សាមានស្ថានទម្ងន់ ពួកវាបានបើករថយន្ត ចេញទៅដោយរលូន គ្មានរំខានដល់ សមត្ថកិច្ចមូលដ្ឋានទេ ។

បុរសម្នាក់ឈ្មោះភក្រ្ត ដែលជាម្ចាស់ផ្ទះ បានឲ្យថាដើមហេតុគឺផ្តើមពីការយល់ច្រឡំ គ្នាជនជាតិថៃ ម្នាក់ធ្លាប់ធ្វើការនៅកន្លែងចិនហើយបានឈប់ពីកន្លែងការងារនោះ មកអង្គុយលេងផ្ទះរបស់គាត់ ពេលចិនមកឃើញ បានមកសួរនាំ កូនស្រីរបស់គាត់ ប្រាប់ថា មិនមែនមកនៅផ្ទះគាត់ទេគឺជាភ្ញៀវ ។

លុះក្រោយមកស្រាប់តែ ពួកវាបានមកម្តងទៀត ចូលទៅចាប់កូនប្រសារគាត់វៃតប់យ៉ាងចាស់ដៃ ចំណែកទ្រព្យសម្បត្តិផ្សេងៗក្នុងផ្ទះក៏ត្រូវបានពួកវាបំផ្លិចបំផ្លាញអស់ហើយនាំគ្នាឡើងឡានអស់បាត់ទៅ ។

ក្រោយកើតហេតុ លោកបានដាក់ពាក្យបណ្តឹងនៅកងរាជអាវុហត្ ក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវរកមុខ ជនបង្ក ជាលទ្ធផល សមត្ថកិច្ចបានកំពុងតែ ធ្វើការរឿងរ៉ាវខាងលើហើយ ប៉ុន្តែរថយន្ត បង្កនៅមិនទាន់រកឃើញនៅឡើយទេ ។

ពលរដ្ឋនៅក្រុងប៉ោយប៉ែតយល់ឃើញថា ជនជាតិចិនសព្វថ្ងៃមានពួកខ្មែរមួយក្តាប់តូច ជាអ្នកមានអំណាច កាងនៅធើ្វជាខ្នងបង្អែកឲ្យពួកចិននោះ ដូច្នេះបានជាពួកវា ប្រហើរកោងកាចមកលើម្ចាស់ ប្រទេសបែបនេះ។

 

 

ប្រជាជន ស្នើឲ្យអាជ្ញាធរ មេត្តាចាត់វិធានការផ្លូវច្បាប់លើជនជាតិចិននោះឲ្យបាន ធ្ងន់ធ្ងរដើម្បី ឲ្យរាងចាល បើពុំនោះទេ ពួកវានៅតែផ្គើនអាងមានអំណាចទឹកប្រាក់ ។

ពាក់ព័ន្ធនឹងបញ្ហានេះលោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថ ក្រុងប៉ោយប៉ែត មិនអាចសុំការ អធិប្បាយបាននៅឡើយទេ នារសៀលថ្ងៃទី០៣មិនា២០២២ជុំវិញជនជាតិចិន ប្រួតគ្នាប្រើហិង្សាមកលើប្រជាជនខ្មែរ កាលពីថ្ងៃទី២មិនា២០២២កន្លងទៅនោះ ៕

(សូមមើលរូបភាពទិដ្ឋភាពខ្លះៗ )

 

 

អត្ថបទពាក់ព័ន្ធ