ទំព័រដើម ព័ត៌មានជាតិ សម្តេចក្រឡាហោមសខេងបញ្ជាឲ្យបិទរបងក្រុមហ៊ុនបនល្បែងខណបើកសម្ភោធអាគារច្រកទ្វារអន្តរជាតិប៉ោយប៉ែត

សម្តេចក្រឡាហោមសខេងបញ្ជាឲ្យបិទរបងក្រុមហ៊ុនបនល្បែងខណបើកសម្ភោធអាគារច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ

0 មត្តិ

បន្ទាយមានជ័យ÷ សំណង់និងច្រកចូលកាស៊ីណូនៅជាប់មាត់អូរព្រំដែនកម្ពុជាថៃត្រូវបានសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាឲ្យរុះរើចេញជាបន្ទាន់
ដើម្បីការពារដល់សន្តិសុខជាតិនិងសណ្តាប់ ធ្នាប់សាធារណៈរបស់ប្រទេសកម្ពុជា ។

អាគារកាស៊ីណូដែលរងផលប៉ះពាលទាំងនោះរួមមាន÷ក្រុមហ៊ុនហូលីដេប៉ោយប៉ែត ក្រុមហ៊ុនក្រោនរីសត របស់លោកឧកញ៉ាកុកអាន ដែលមានទីតាំងស្ថិតនៅភូមិប៉ោយប៉ែត១និងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សម្ដេចក្រឡាហោមស ខេង លោកបានបញ្ជាឲ្យរុះរើចេញជាបន្ទាន់ ដោយសម្ដេចយល់ថាការដាក់កាស៊ីណូ ជាប្រភេទល្បែងស៊ីសងនៅមាត់ច្រកព្រំដែនកម្ពុជាថៃបែបនេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិជាមិនខាន ដូច្នេះមិនត្រូវឱ្យមានតទៅទៀតឡើយ ។
ថ្លែងដោយសម្តេចក្រឡាហោមនាព្រឹកថ្ងៃទី០១ខែ មិនាឆ្នាំ២០២២ សម្តេចបានសង្កត់ធ្ងន់ថា យើងជាអាជ្ញាធរ ត្រូវមានភារកិច្ចដឹកនាំនិងការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋ មិនមែនក្រុមហ៊ុនឯកជនជាអ្នកដឹកនាំប្រទេសជាតិទេ ។

ក្រោយថ្លែងចប់សម្តេចបានចុះពិនិត្យដល់ទីតាំងនោះផ្ទាល់ គឺឃើញថាពិតជាមានចំណុចខ្វះចន្លោះដែលនឹងនាំអោយប៉ះពាល់ដល់សុវត្ថិភាពយ៉ាងពិតប្រាកដ  ។ គេសង្ឃឹមថាក្រោយសម្តេច បានចេញបញ្ជា ច្រកល្ហកខុសច្បាប់ទាំងឡាយនឹងត្រូវបានធើ្វរបងបិទតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចជាក់ជាមិនខាន ព្រោះបើមិនដូច្នោះទេ ប្រសាសន៍របស់ សម្តេចក្រឡាហោម នឹងសាបទៅថ្ងៃអនាគតលែងមានប្រសិទ្ធភាព ។

សូមបញ្ជាក់ថាកន្លងទៅច្រកចូលតាមក្រុមហ៊ុន បនល្បែងកាស៊ីណូ ខាងលើមិនត្រូវបាន សមត្ថកិច្ចណាហ៊ានចេញមុខរារាំងដល់អ្នកមកលេងល្បែងស៊ីសងនោះឡើយ ព្រោះមេបនល្បែងទាំងនោះសុទ្ធតែមានខ្នងបង្អែកគ្រាក់ៗជាអ្នកកាងការពារឲ្យក្រុមមេបនល្បែងទាំងនោះ ។

នៅក្នុងវិធីកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់អាគារអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមជាមួយនឹងច្រកអន្តរជាតិក្លងឡឹកស្រុកអារញ្ញ ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ ។

យោងរបាយការណ៍របស់មន្ត្រីអន្តោប្រវេសន៍បានអោយដឹងថាសំណង់អាគារច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះបានផ្តើមកសាងនៅថ្ងៃទី៣០ខែតុលាឆ្នាំ ២០២២កន្លងទៅ ។

ក្រោយបានអានរបាយការណ៍សាងសង់រួចសម្ដេចក្រឡាហោមសខេងក៏បានផ្តល់អនុសាសន៍សំខាន់ៗជាច្រើនជំរុញឲ្យអាជ្ញាធរមូលដ្ឋានជាពិសេស គឺមន្ត្រីអន្តោប្រវេសន៍ដែលបម្រើការងារនៅទីនោះធ្វើយ៉ាងណារួមដៃគ្នាសហការឲ្យបានល្អដើម្បីបម្រើសេវាជូនភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ទៅមក នាពេលខាងមុខ ។

សម្ដេចបានលើកឡើងទៀតថា មានចំណុចច្រកមួយចំនួនគេបានសម្គាល់ឃើញថា មានភ្ញៀវចេញចូលតាមផ្លូវកាត់ផង តាមផ្លូវត្រង់ផង ហើយមកលេងកាស៊ីណូរួចត្រឡប់ទៅវិញ ដែលសម្ដេចយល់ឃើញថា ទាំងនេះវាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ ហើយពេលនេះយើងបានកសាងអាគារសម្រាប់ត្រួតពិនិត្យរួចរាល់ហើយដូច្នេះយើងត្រូវតែបន្តអនុវត្តវិធានការឲ្យបានមើងមា់ត់បំផុតមិនអាចខ្វះបានឡើយ ។ ដោយឡែក សម្ដេចក្រឡាហោមសខេងបានជំរុញឲ្យក្រុមហ៊ុនហូលីដេដែលជាក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលមានទីតាំងជាប់ព្រំដែនកម្ពុជាថៃ គឺសម្ដេចសុំឲ្យក្រុមហ៊ុនវាយចោលនៅអគារដែលនៅជាប់មាត់អូរព្រំដែនកម្ពុជាថៃចោលជាបន្ទាន់ដោយសម្ដេចយល់ឃើញថាបើគ្មានរបងឬមានរបងកដោយ សម្ដេចមិនអាចទុកចិត្តបានទេ វាជារឿងមួយដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិទៀតផង។

សម្តេចបានបន្តទៀតថា បើទោះជាក្រុមហ៊ុនកាស៊ីណូនោះធ្លាប់បានជួយឧបត្ថម្ភថវិកាមួយលានដុល្លារក្នុងការចូលរួមកសាងសមិទ្ធផលផ្សេងៗនៅក្នុងតំបន់ជាប់ច្រកទ្វារនេះក៏ដោយដាច់ខាតគឺត្រូវតែរុះរើចេញឲ្យបាន ។

គួររំលឹកដែរថា ក្រោយពេលសម្ដេចបានកាត់ខ្សែបូរនិងចុះហត្ថលេខារួចរាល់សម្ដេចធ្វើដំណើរត្រួតតបពិនិត្យទីតាំងរបស់កាស៊ីណូហូលីដេដែលនៅជាប់អូរព្រំដែនកម្ពុជាថៃទាំងខាងក្នុងនិងទាំងខាងក្រៅបរិវេណកាស៊ីណូព្រោះសម្ដេចខ្លាចមន្ត្រីថ្នាក់ក្រោមមានការកុហកសម្តេចតទៅទៀត ៕

អត្ថបទពាក់ព័ន្ធ