ទំព័រដើម ព័ត៌មានសំខាន់ៗ ពលករខ្មែរ២៣៧ចេញទៅធើ្វការនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ពលករខ្មែរ២៣៧ចេញទៅធើ្វការនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ និង សង្គម

0 មត្តិ

បន្ទាយមានជ័យ÷ នាព្រឹកថ្ងៃទី១៥ខែកុម្ភឆ្នាំ២០២២នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតយ៉ាងហោចណាស់មានកម្លាំងពលករខ្មែរចំនួន២៣៧នាក់បានចេញពីកម្ពុជាទៅកាន់ប្រទេសថៃតាមរយៈក្រុមហ៊ុនCargill Meats Thailand ។ពេលពលករចាកចេញ ពេលពលករ ចាកចេញពីប្រទេសកម្ពុជា

កម្មករទាំងនោះបានឲ្យដឹងថាលក្ខខណ្ឌតក្រុមហ៊ុនម្រូវឲ្យកម្មករ បង់ប្រាក់ក្នុងម្នាក់ៗចំនួន៣០០$ជាមុនសិនដើម្បីក្រុមហ៊ុនរៀបចំឯកសារនិងធ្វើលិខិតឆ្លងដែនជូនពលករ ។ ពលការនីម្នាក់ឈ្មោះ អៃ ទស័ បានប្រាប់អ្នកសារព័ត៌មានយើងមុនពេលនាងចាកចេញពី ដោយទឹកមុខញញឹម ដៃម្ខាងកាន់លិខិតឆ្លងដែន និងដៃម្ខាងទៀត កាន់ទូរស័ព្ទដៃបានរៀបរាប់ ពីអត្ថប្រយោជន៍ការងារនោះថា÷ ប្រាក់ឈ្នួល១ថ្ងៃក្រុមហ៊ុនគិតតម្លៃ៣០០បាតប្រាក់ថៃ ធ្វើការចំនួន៨ម៉ោង រៀងរាល់ថ្ងៃអាទិត្យត្រូវឈប់សម្រាក បើធ្វើការក្រុមហ៊ុនគិតប្រាក់ទ្វេដង។ ជាមួយគ្នានេះ បើពលករ ធ្វើការងារលើសពី ៨ម៉ោងក្នុង១ថ្ងៃក្រុមហ៊ុន គិតប្រាក់បូកម៉ោង ថែមនោះឲ្យទៀត ។  ចំណែក អាណាព្យាបាល ពលករខ្មែរ ឈ្មោះរឹម មានដើមកំណើត នៅភូមិ គោកពន្លៃ ស្រុកសង្កែ ខេត្តបាត់ដំបង បានឲ្យដឹងថា គាត់បានជំពាក់បំណុលគេ ច្រើន ហើយមួយរយៈ ពេលជាង២ឆ្នាំ គ្មានការងារធ្វើទេ បាត់បង់ ប្រាក់ចំណូល សុខចិត្ត ខ្ចីប្រាក់គេ ឲ្យកូន ទៅធ្វើការជាមួយ ក្រុមហ៊ុន នៅប្រទេសថៃ ដើម្បីបានប្រាក់ ខ្លះមកដោះបំណុលគេ ។ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងក្លងឡឹកប្រទេសថៃ
បែបណាក៏ដោយចុះមានការលើកឡើងថា÷រាល់ពលករខ្មែរ ដែលឆ្លងដែនចូលប្រទេសថៃនឹងត្រូវធ្វើចត្តាឡីស័កចំនួន១សប្តាហ៍សិននៅក្នុងស្រុកអារញ្ញខេត្តស្រះកែវ រួចហើយ ទើបបន្តដំណើរទៅកាន់កន្លែងការងារនោះ ។

ការធ្វើចត្តាឡីស័ករាល់តម្លៃស្នាក់នៅហូបចុកផ្សេងៗក្រុមហ៊ុនខាងភាគីថៃ ជាអ្នកទទួលរាប់រងទាំងអស់ ដោយកម្មករ ចានចុះ អឹមអូយូខាងថៃរួចរាល់ហើយ៕

អត្ថបទពាក់ព័ន្ធ