បន្ទាយមានជ័យ÷ លោកមេឃុំម្នាក់ទៀតហើយនៅក្នុងស្រុក ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ត្រូវបាន ព្រះរាជអាជ្ញាអមសាលាដំបូងសសេរលិខិតអញ្ជើញឲ្យចូលខ្លួនទៅទៅ បំភ្លឺនៅ អាយ្យការសាលាដំបូង ខេត្តបន្ទាយមានជ័យគឺ លោក មាស ហ៊ឹក ភេទ ប្រុសអាយុ៦៦ឆ្នាំ ទូនាទីជាមេឃុំ ប្រាសាទ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ទិដ្ឋភាពឃុំប្រាសាទស្រុកព្រះនេត្រព្រះ
ខ្លឹមសារនៃលិខិតអញ្ជើញចុះថ្ងៃទី០៩ខែកុម្ភឆ្នាំ២០២២ ដោយព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក កើត សុវណ្ណរេត បានឲ្យឈ្មោះ មាស ហ៊ិក ជាមេឃុំ ប្រាសាទ ទៅបំភ្លឺនៅថ្ងៃទី០៣ខែមិនាឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីឈួសឆាយទន្ទ្រានកាន់កាប់ដីរបស់រដ្ឋតំបន់អភិរក្សព្រៃលិចទឹកជាប់បឹងទន្លេសាប ស្ថិតក្នុងភូមិ ប្រាសាទ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ។
ពាក់ព័ន្ធនឹងករណីដីធ្លីនេះកន្លងទៅ លោក មេឃុំ ភ្នំលៀបស្រុកព្រះនេត្រព្រះ ត្រូវបានថ្នាក់លើដកហូត មុខតំណែង រួចបន្តនិតិវិធី ចោទប្រកាន់តាមផ្លូវច្បាប់ និងឃុំខ្លួនបណ្ដោះអាសន្នដាក់នៅពន្ធនាគារ ខេត្តបន្ទាយមានជ័យ លើបទចោទលក់និញដីរបស់រដ្ឋ ។
យ៉ាងណាក៏ដោយចុះ លោក មាស ហ៊ិក មេឃុំប្រាសាទនៅ រសៀលថ្ងៃទី១៣ ខែកុម្ភ ឆ្នាំ២០២២ នេះសារព័ត៌មានយើងមិនអាចទាក់ទងសុំការអត្ថាធិប្បាយ ពីលោកបាននៅឡើយទេជុំវិញព្រះរាជអាជ្ញាអញ្ជើញលោក ទៅបំភ្លឺនៅថ្ងៃទី០៣ខែមិនាខាងមុខនោះ ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែរងចាំមើល ចំណាត់ការ របស់តុលាការ ខេត្តបន្ទាយមានជ័យ ដែលគេជឿទុកចិត្តថា ជាស្ថាប័នឯករាជ្យ មានតំលាភាព ក្នុងការកាត់ក្តី ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តនាពេលកន្លងមក ៕