បន្ទាយមានជ័យ÷ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតនិងអ្នកធ្វើដំណើរតាមធម្យោបាយយានយន្តគ្រប់ប្រភេទ នៅលើដងផ្លូវជាតិលេខ៥ ប៉ោយប៉ែត-ក្រុងសិរីសោភ័ណក្នុងទឹកដីខេត្តបន្ទាយមានជ័យបានរិះគន់លើ ចំណាត់ការផាកពិន័យរបស់នគរបាលចរាចរណ៍ផ្លូវគោកថាបានព្រឹកអំពើពុករលួយ ។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យសុីក្លូរខ្មែរប៉ុស្តិ៍ដឹងនៅល្ងាចថ្ងៃទី១១ខែកុម្ភ២០២២នេះថា លោកបានដឹកប្រពន្ធចេញពី មន្ទីរពេទ្យ ខេត្តសៀមរាបឆ្ពោះទៅកាន់ លំនៅឋាន ក្រុងប៉ោយប៉ែត ស្រាប់តែដល់ ចំណុច បង្គោលលេខ៣៧៧ ស្រុកអូរជ្រៅ ត្រូវនគរបាលចរាចរណ៍ផ្លូវគោក កាក់ផាកពិន័យ តម្រូវឲ្យបង់ប្រាក់ចំនួន១២មុឺនរៀល ពិបទល្មើសនិងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ពលរដ្ឋដដែលថា ខ្លួនគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីបង់លុយឲ្យសមត្ថកិច្ចទេ ព្រោះថា លុយដែលមានបន្តិចបន្តួច ត្រូវបង់លើសេវាព្យាបាល ប្រពន្ធអស់ហើយដែរ ។
ពលរដ្ឋរូបនោះ បាននិយាយប្រាប់សមត្ថកិច្ចថា ខ្លួនគ្មានប្រាក់បង់ ពិន័យគ្រប់ចំនួនទេ សុំបន្តដំណើរ ព្រោះភរិយាទើបនឹងវះកាត់ ភ្លាមនោះសមត្ថកិច្ចថាបើគ្មានប្រាក់ទេ ខ្ញុំសរសេរវិក័យប័ត្រដើម្បីឲ្យបងទៅបង់ពន្ធនៅ ពន្ធដារប៉ុន្តែរថយន្តត្រូវដកហូតទុក ។ ដោយខ្លាចសមត្ថកិច្ចដកហូតរថយន្ដ ពលរដ្ឋរូបនោះ បានហុចលុយចំនួន៦០,០០០រៀល ដោយអង្វរថា បងខ្ញុំមានប្រាក់តែ ប៉ុនណឹងទេ ធ្លាមនោះសមត្ថកិច្ចម្នាក់ បាននិយាយថា គ្នាខ្ញុំច្រើន បងជូន៦០,០០០រៀលម្តេចនឹងគ្រាន់? ។
ចំណែកប្រជាពលរដ្ឋអ្នករត់តាក់ស៊ីបានលើកឡើងពាក់ព័ន្ធនិង ករណីផាកពិន័យខាងលើថារាល់ថ្ងៃនេះ ពួកគាត់ បានត្រូវក្រុមសមត្ថកិច្ច ចរាចរណ៍ផ្លូវគោក ទារលុយរាល់ថ្ងៃមួយកន្លែង៥០០០រៀលគ្មានចេញ វិក្ក័យបត្រឲ្យទេគឺទារលុយឆៅៗតែម្តង ។ ប៉ូលិសចរាចរណ៍នឹងដាក់កន្លែងចាប់ល្បឿនចាប់ពី សាលាក្រហមមកប្រហែល៤គីឡូម៉ែត្រលោកថាជាកន្លែងផ្លូវស្ងាត់គ្មានសូវមានផ្ទះអ្នកស្រុកផងទេ ពោលគឺមិនមែនជា ទីប្រជុំជននោះឡើយ ។ហេតុអ្វីចាំដាក់កាមីរ៉ា ចាប់ល្បឿនព្រោះស្ថានភាពផ្លូវត្រង់នោះល្អមិនដែលជួបប្រទះបញ្ហាប្រឈមនិងគ្រោះថ្នាក់ចរាចរណ៍នោះទេ។
ពាក់ព័ន្ធនឹងការផាកពិន័យនេះ អ្នកតាមដានសង្គមលើកឡើងថា÷ បើមួយថ្ងៃសមត្ថកិច្ចផាកពិន័យ លើពលរដ្ឋល្មើសល្បឿនលើដងផ្លូវជាតិលេខ៥ បានរថយន្ត ជាមធ្យម១០០គ្រឿង នោះចំណូលរដ្ឋយ៉ាងហោច បាន១២លៀនរៀលក្នុងមួយថ្ងៃ ដូច្នេះមួយសប្តាហ៍នគរបាលចរាចរណ៍ផ្លូវគោក អាចប្រមូលពន្ធលើការ ផាកពិន័យសរុបចំនួន៨៤លៀនរៀល បើគិតជាខែនគរបាលចរាចរណ៍ផ្លូវគោកអាចប្រមូលប្រាក់បានសរុបចំនួន៣៦០លៀនរៀលនេះបើពិន័យលើមធ្យោបាយធើ្វដំណើរក្នុងមួយថ្ងៃបាន១០០ករណី ។
ពាក់ព័ន្ធនឹង ករណីអសកម្មរបស់ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១កុម្ភឆ្នាំ២០២២ នេះលោក ង៉ាន់ ចិន្តា ស្នងការរងផែនចរាចរណ៍ផ្លូវគោក ខណៈអ្នកសារព័ត៌មាន ចោទសួរជុំវិញ វិធានការផាកពិន័យលើ បទល្មើសល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោងនេះ លោកថា ទំហំទឹកប្រាក់ត្រូវផាកចាប់ពី១២មុឺនរៀលដល់១៦មុឺន រៀល។ ពេលអ្នកសារព័ត៌មានសួរថាមានករណីផាក ពិន័យចំនួនទឹកប្រាក់៥០០០រៀល ទៅ៦០០០០រៀលដោយមិនចេញវិក្ក័យប័ត្រជូនសាមីខ្លួននោះ លោកថា មិនមានទេ ហើយលោកឲ្យ ទៅសួរអ្នកដែលផាកពិន័យនោះដោយខ្លួនឯងទៅ ហើយចុចទូរសព្ទ័បិទ យ៉ាងលឿនតែម្តង ។
ពាក់ព័ន្ធនិងទង្វើរបស់សមត្ថកិច្ចចរាចរណ៍ផ្លូវគោក ដែលទារប្រាក់ពីពលរដ្ឋហើយមិនដាក់បញ្ចូលក្នុង អាកររដ្ឋទេនោះស្មើនិងកិបកេងថវិកាជាតិពួកគេបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយនេះបើមានការស្រាវជ្រាវឲ្យបានត្រឹមត្រូវនោះ ៕