ប្រទេសបារាំង÷ លោក ងួន សឿរ អតិតអគ្គស្នងការរងនគរបាលជាតិត្រូវបានប្រភពព័ត៌មានបានឲ្យដឹងថា លោកទទួលមរណ:ភាពហើយនៅឯប្រទេសបារាំងកាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២២កន្លងទៅនេះ ។
មរណភាពរបស់លោក ងួន សឿរ ត្រូវបានគេចុះផ្សាយលើបណ្ដាញសសង្គមតាំងពីព្រឹកថ្ងៃចន្ទទី៣១ ខែមករានោះម្លេះ ។ហ្វេសប៊ុកម្នាក់ពីប្រទេសបារាំង ឈ្មោះ មនោ ទេព បានឲ្យថា លោក ងួន សឿរ ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចគឺបានទទួលមមរណភាពហើយកាលពីថ្ងៃសៅរ៍ ទី២៩ខែមករាឆ្នាំ២០២២ មកទល់នឹងពេលនេះមិនទាន់ដឹងមូលហេតុនៃមរណភាពពិតរបស់លោកនៅឡើយទេ ។
ប្រភពដដែលបញ្ជាក់ថា លោក ងួន សឿរ ធ្លាប់ប្រាប់លោកមុនពេលស្លាប់ថាលោកមានជំងឺមហារីកកម្រិតធ្ធ្ងន់មកជាយូរហើយ ។
លោក ងួន សឿរ ជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិចកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២២ លោកបានធើ្វបទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរីតាមប្រព័ន្ធសង្គមម្តងរួចមកហើយមិនយូរប៉ុន្មានស្រាប់តែទទួលដំណឹងថាលោកបានមរណភាពហើយក្នុងជន្មាយុ៧១ឆ្នាំ ។
សូមរំលឹកថាលោកងួន សឿរ ជាមនុស្សស្រលាញ់ របបសាធារណរដ្ឋ ជាជាងរបបរាជានិយមព្រោះលោក ធ្លាប់បានចូលរួមចំណែកធ្វើជាកងទព័នារបបសាធារណរដ្ឋលន់ ណុល កំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ៕