ទំព័រដើម ព័ត៌មានជាតិ ថៃបើកទទួលយកពលករខ្មែរចូលធ្វើការវិញហើយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី០១កុម្ភនេះ

ថៃបើកទទួលយកពលករខ្មែរចូលធ្វើការវិញហើយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់ពីថ្ងៃទី០១កុម្ភនេះ

ព័ត៌មានជាតិ និងសង្គម

0 មត្តិ

បន្ទាយមានជ័យ÷ព្រឹកថ្ងៃទី០១ខែកុម្ភឆ្នាំ២០២២ កម្មករខ្មែរ១៨៣នាក់ត្រូវបានភាគីថៃបើកឲ្យចូលធើ្វការនៅប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាលើកដំបូង  ។ទិដ្ឋភាពច្រកទ្វារព្រំដែន

ប្រភពពីអ្នកនាំពលករចូលទៅធើ្វការដោយស្របច្បាប់បានឲ្យដឹងនាព្រឹកថ្ងៃ០១ខែកុម្ភនេះថា÷ពលករជាច្រើននាក់បានចូលទៅប្រទេសថៃហើយាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតលោកថាពលករទាំងនោះមានការស្នើសុំពីក្រសួងការងាររបស់ប្រទេសថៃ ដែល ហៅ(MOU)ហើយរាល់ពលករដែលដាក់ពាក្យជាមួយក្រុមហ៊ុនត្រូវបានពិនិត្យសុខភាពរកមេរោគជំងឺខូវិដ-19 រួចរាល់ហើយទើបរៀបចំបញ្ជូន ។ ពេលចូលទៅដល់ស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃខាងភាគីថៃតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១សប្តាហ៏រាល់ការចំណាយទាំងអស់លើភាគីថៃជាអ្នកចំណាយ ។

អ្នករៀបចំនាំពលករខ្មែរឲ្យក្រុមហ៊ុនប្រចាំសាខាប៉ោយប៉ែតបានឲ្យដឹងដែរថាពលករខ្មែរបើមានច្រើន ថៃគេទទួលយកទាំងអស់សំខាន់រត់ឯកសារឲ្យបានស្របច្បាប់និងត្រឹមត្រូវតាមលក្ខណៈច្បាប់ការងាររវាងប្រទេសនិងប្រទេស  ។

ពាក់ព័ន្ធករណីនេះ លោកសែមមករា នាយសេនាធិការប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី០១កុម្ភនេះបានឲ្យដឹងថា ក្រុមហ៊ុននាំពលករទៅបរទេសថៃនោះ ក្រុមហ៊ុនទួចម៉ាណាក់ មេនផៅវ័រសិបផ្លាយ ចំនួនពលករចេញលើកទី១សម្រាប់ខែកុម្ភៈនេះ ១៨៣នាក់ក្នុងនោះស្រី៨៥នាក់ឯកសារពាក់ព័ន្ធខាងក្រុមហ៊ុនជាអ្នកចាត់ចែងធ្វើទាំងអស់ចំណែក សមត្ថកិច្ចអន្តោប្រវេសន៍គ្រាន់តែជួយសម្រួលនិងស្រង់យកទិន្នន័យ តែប៉ុណ្ណោះ ។

ចំណែកលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនកម្ពុជាថៃ ប៉ោយប៉ែត ក៏មិនអាចសុំឲ្យ លោក ធ្វើការ អធិប្បាយបានច្បាស់លាស់យ៉ាងណានៅឡើយដែរ ជុំវិញអាជ្ញាធរថៃបើកឲ្យពលករខ្មែរចូលប្រទេសថៃនោះ។

លោក វួចអូនប្រធានត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី០១ខែកុម្ភឆ្នាំ២០២២នេះមិនអាចទាក់ទងសុំអោយលោកធើ្វការអធិប្បាយបានយ៉ាងណានៅឡើយទេ ខណទូរសព្ទ័ចូលហើយគ្មានអ្នកលើកសង្ស័យលោកជាប់រវល់សែនចិនហើយមើលទៅ ? ៕

 

 

អត្ថបទពាក់ព័ន្ធ