បន្ទាយមានជ័យ÷ ជនចាស់ជរាគ្មានទីពឹងចំនួន៨នាក់ដែលរស់នៅអាស្រ័យដោយសុំទាននៅមុខផ្សារទំនើប Big C ស្ថិតក្នុងភូមិក្បាលស្ពានមួយសង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនចាស់ជរាទាំងនោះមានអាយុចាប់ពី៧៥ឆ្នាំឡើងទៅ ពួកគាត់ដាក់ឆត្របាំងពន្លឺព្រះអាទិត្យដើម្បីធើ្វជាជំរកនៅពីមុខផ្លូវចូលផ្សារ ។
លោកឥន្ទវឌ្ឍនៈ ម្ចាស់មូលនិធិ សុីក្លូខ្មែរប៉ុស្តីបានរៀបរាប់ឲ្យដឹងថា÷ ថ្ងៃមួយលោកបានយក អំណោយ សប្បុរសជនចំនួន៣០$ ទៅចែកជនចាស់ជរានៅក្នុងភូមិ អូរឫស្សីសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបានបង្ហោះរូបភាពនោះតាមហ្វេសប៊ុក ។ តមកទៀត ស្រាប់តែកញ្ញា គីម បំរើការជាបុគ្គលិកកាស៊ីណូអនឡាញបានទាក់ទង ចង់ធ្វើទានដល់ជនចាស់ជរានោះ នាងមានគ្នា២នាក់ចង់យកអំណោយទៅចែកដោយសារផ្លូវឆ្ងាយ នាងបានពឹងឲ្យ ខ្ញុំយកអំណោយរបស់នាងជូនជំនួសនាង ។ ជាអកុសល ពេលដែលខ្ញុំយកអំណោយទៅ ស្រាប់តែលោកមេភូមិគាត់បានប្រាប់ថា លោកតាជរានោះ ទទួលមរណភាពហើយ ។ ភ្លាមៗនោះខ្ញុំយកសម្ភារៈនោះមកផ្ទះវិញ ប្រុងបង្វិលទាននោះទៅម្ចាស់ដើមវិញគឺកញ្ញាគីម ។
ព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២២ លោកឥន្ទ វឌ្ឍនៈ បានជិះម៉ូតូកាត់បរិវេណក្រុមហ៊ុនកាស៊ីណូមុខផ្សារBig C បានឃើញមនុស្សចាស់ជរាអង្គុយចាំសុំទាន ព្រឹកថ្ងៃទី៣០បានវេចអំណោយចំនួន៨កញ្ចប់ដើម្បីចែក ពួកគាត់ដែលកំពុងអង្គុយនៅទីនោះ ។
លោក ឥន្ទវឌ្ឍនៈ ថាជនចាស់ជរាទាំងនោះភាគច្រើនពិការភ្នែកហើយអាយុច្រើនគ្មានសាច់ញាតិចិញ្ចឹមបីបាច់ឡើយពួកគាត់ពិតជាគួរឱ្យអាណិត ។
អំណោយលោកបានចែករំលែកទៅជនគ្មានទីពឹងនោះ គឺជាសមិទ្ធផល របស់ កញ្ញា គីម ដែលបានទិញរួមមាន÷ ទឹកដោះគោស្រស់មួយកែស ទឹកភេសជ្ជៈ A1 Vitamin មួយយូ ទឹកបរិសុទ្ធមួយយូ ទឹកត្រចៀកកាំ មាស២យូ លោកថា នេះជាទឹកចិត្តដ៏បរិសុទ្ធ របស់ម្ចាស់ទាន ធ្វើត្រូវតាមបរិបទសង្គមពិតៗ ។
កញ្ញា គឹមបានឲ្យដឹងថានាងកើតមកធំពេញវ័យ ឃើញឪពុកម្តាយ របស់នាងធ្វើអំពើល្អដូច្នេះនាងបានគោរពនិងធ្វើតាមលំអាន របស់មាតាបិតាតរៀងមកគឺចង់តែធ្វើទានដល់ទុរគតជនគ្មានទីពឹងជា ឧបនិស្ស័យ របស់នាងតាំងតែពីក្មេងមក ៕