តបាត់ដំបង៖លោក លី ឌីនូរី ឋានន្តរស័ក្តិ វីរៈមន្ត្រីថ្នាក់លេខ២នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលមានទូនាទីបច្ចុប្បន្នមន្ត្រីសាលាខេត្តបាត់ដំបងបានធ្វើលិខិតលាឈប់ពីក្របខណ្ឌមន្ត្រីស៊ីវិលក្រសួងមហាផ្ទៃដោយលើកឡើងថាមិនពេញចិត្តនឹងការបង្កើតបក្សពួកនិយមក្នុងសាលាខេត្តបាត់ដំបង ក្រោមរូបភាពដឹកនាំរបស់អភិបាលខេត្តថ្មី ។
យោងតាមលិខិតដែលបានចុះហត្ថលេខានៅថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២២កន្លងទៅ ត្រូវបានប្រពន្ធ័ផ្សព្វផ្សាយយកធ្វើជាទឡ្ហីករណ៍សំអាង ។ ទោះជាយ៉ាងណាពាក់ព័ន្ធទៅនឹងការបង្ហោះលិខិតលាឈប់ពីមន្ត្រីរាជការនៃក្របខណ្ឌក្រសួងមហាផ្ទៃ របស់លោក លី ឌីនូរី ខាងលើ គិតត្រឹមថ្ងៃទី១៩ខែមករាឆ្នាំ២០២២នេះ អង្គភាពព័ត៌មានយើង មិនទាន់បានសុំការពន្យល់ពី លោក លីឌីនូរី សាមីខ្លួននៅឡើយទេ លើសពីនេះទៅទៀតគេក៏ពុំទាន់ដឹងច្បាស់ថា តើលិខិតដែលចេញផ្សាយនេះជាការពិតដែរឬយ៉ាងណានោះដែរ ?៕