ទំព័រដើម ព័ត៌មានសំខាន់ៗ រណ្តៅដីជ្រៅដល់ក្បាលប្រេតរបស់លោកឧកញ៉ាតាន់គឹមហួតសង្ស័យគ្មានច្បាប់អនុញាតពីមន្ត្រីជំនាញ

រណ្តៅដីជ្រៅដល់ក្បាលប្រេតរបស់លោកឧកញ៉ាតាន់គឹមហួតសង្ស័យគ្មានច្បាប់អនុញាតពីមន្ត្រីជំនាញ

ព័ត៌មានជាតិ និងបរិស្ថាន

0 មត្តិ

បន្ទាយមានជ័យ÷ ប្រជាពលរដ្ឋនៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតសម្តែងនូវក្តីបារម្ភគ្រប់ៗគ្នាខណរថយន្តដឹកជញ្ជូនអាចម៌ដីរបស់លោកឧកញ៉ាតាន់គឹមហួត ដឹកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវក្នុងភូមិខូចខាតស្ទើគ្មានសល់ ។

ពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៥៩ ចំណុចភូមិកូបធំនិងម្តុំមុខវត្តវាំងមួងបានរាយការណ៍ថា ក្រុមហ៊ុនរបស់លោកឧកញ៉ា តាន់ គឹមហួត ដែលធ្វើអាជីវកម្មជីកកាយដីលក់ នៅភូមិវាំងមួងបានបង្កភាពស្មុកស្មាញដល់អ្នកភូមិគឺរថយន្ត បើកបរក្នុងល្បឿនលឿននិងធ្វើឲ្យអាចម៌ដីរាយប៉ាយលើផ្លូវហើយជះលើលំនៅឋានពលរដ្ឋបែកផ្សែងមើលផ្លូវមិនឃើញទេ  ។

អ្នកភូមិដដែលបានបន្តថា អាជ្ញាធរគប្បីមានវិធានការ ចុះណែនាំឲ្យម្ចាស់អាជីវកម្មលាងទឹកសម្អាតផ្លូវឬ បាញ់ទឹកស្រោចស្រពលើផ្លូវដើម្បី កាត់បន្ថយការហុយដីលើលំនៅឋានរបស់អ្នកភូមិខ្លាំងពេក ។

ចំណែកលោក ចៅសង្កាត់និមិត្ត លោក ហ៊ុល សំអូន ហៅ រុណអូននៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២ អង្គភាពសារព័ត៌មានយើង មិនអាច ទាក់ទងសុំឲ្យលោកធ្វើការ អធិប្បាយបានយ៉ាងណានៅឡើយទេជុំវិញក្រុមហ៊ុន លោកឧកញ៉ា តាន់គឹមហួត ដឹកដីលក់បំផ្លិចបំផ្លាញផ្លូវ ប្រជាពលរដ្ឋក្នុងភូមិវាំមួងនោះ? សង្ឃឹម ថា លោកនឹងពិនិត្យ លើករណីរថយន្ត ដឹកអាចម៌ទាំងនោះសារជាថ្មី ដើម្បី ការពារបរិស្ថានមិនល្អ មកលើលំនៅឋាន របស់អ្នកស្រុកតទៅទៀត ។ ទិដ្ឋភាពរណ្តៅដីភូមិវ៉ាំងមួង

មន្ត្រីបរិស្ថាននៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ លោក យឹម លី បានឲ្យដឹងថា÷យោងតាមច្បាប់បរិស្ថាន អាជ្ញាធរពាក់ព័ន្ធថ្នាក់មូលដ្ឋានត្រូវណែនាំឲ្យម្ចាស់អាជីវកម្ម ថែសម្អាតផ្លូវឲ្យបានល្អដើម្បីជៀសវាងធ្វើឲ្យដីហុយ លើផ្ទះរបស់អ្នកស្រុកព្រោះរថយន្តដឹកជញ្ជូនអាចម៌ដីតែងបង្កផលអាក្រក់មកលើប្រជាពលរដ្ឋ ។

មន្ត្រីដដែលបញ្ជាក់ទៀតថា÷ ចំពោះច្បាប់អាជីវកម្មរណ្តៅដីលោកថា សព្វថ្ងៃគេតម្រូវឲ្យខាងមន្ទីររ៉ែនិងថាមពល ជាអ្នកធ្វើកិច្ចការនឹងដូចជាកំណត់ជម្រៅមាត់រណ្តៅពីត្រឹមណាដល់ត្រឹមណាជាដើម ។ល។

ដោយឡែកមន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តបន្ទាយមានជ័យ លោក ថៃ សុភី អង្គភាពព័ត៌មានយើង ក៏មិនទាន់ អាចសអោយលោកធ្វើឲ្យពន្យល់បានយ៉ាងណានៅឡើយទេ ពាក់ព័ន្ធនឹង លោក ឧកញ៉ា តាន់គឹមហួត ធ្វើអាជីវកម្មជីករណ្តៅកាយយកអាចម៌ដីនៅត្រង់ចំណុចភូមិវាំងមួងសង្កាត់និមិត្តមានជម្រៅហួសកំណត់ច្បាប់អនុញាតនោះ ។

សូមរំលឹកថា÷ ម្ចាស់រណ្តៅដីខាងលើត្រូវបានប្រភពបង្ហើបថាបានប្រើប្រាស់កម្លាំងពលកម្មលើកុមារអាយុក្រោម១៥ឆ្នាំ ដែលច្បាប់មិនបានអនុញ្ញាតឲ្យប្រើប្រាស់នៅឡើយ ។ កុមារាដែលរងការប្រើប្រាស់កម្លាំងពលកម្មនោះ គឺម្ចាស់រណ្តៅដី តម្រូវឲ្យរូបគាត់ អង្គុយកត់ត្រាចំនួនរថយន្តចូលដឹកជញ្ជូនដី ហើយថា១ថ្ងៃគេអាចរាប់ចំនួនរថយន្តបានយ៉ាងហោច២០០ជើងឯណោះ ។

ទិដ្ឋភាពរណ្តៅដីជម្រៅ១០ម៉ែត្រ

លោកឧកញ៉ា តាន់ គឹមហួត ដែលរងការរិះគន់ថាបានប្រើប្រាស់កម្លាំងពលកម្មលើកុមារអាយុក្រោម១៥ឆ្នាំ នោះ នៅថ្ងៃទី១៨មករាឆ្នាំ២០២២នេះសារព័ត៌មានយើងមិនអាចសុំឲ្យលោកធ្វើការអធិប្បាយបានយ៉ាងណានៅឡើយទេ ។ ជុំវិញដែលថាលោកបានយកកុមារអាយុក្រោម១៥ឆ្នាំឲ្យធ្វើការជាកម្មករដែលច្បាប់កម្ពុជាបានហាមឃាត់នោះ  ។ ដោយ:ជាយដែន

 

អត្ថបទពាក់ព័ន្ធ