បន្ទាយមានជ័យ÷ ក្មេងស្រីម្នាក់ឈ្មោះរិទ្ធិកូននាងមានអាយុ២៣ឆ្នាំត្រូវបានប្រជាការពារស្រុកព្រះនេត្រព្រះ ដើរល្បាតប្រទះឃើញអង្គុយសំកុកម្នាក់ឯងក្បែរប្រឡាយទឹកស្ថិតក្នុងភូមិហើយបានសួរនាំនាងតែនាងមិនស្តីតបតនិងបងប្អូនប្រជាការពារនោះទេ ។ ឃើញសភាពដូច្នេះពួកគាត់បាននាំនាងទៅកាន់អធិការដ្ឋាននគរបាលស្រុក ព្រះនេត្រព្រះ ដើម្បីសួរនាំបន្ត រកសាច់ញាតិនាង តែនាងនៅតែមិនឆ្លើយតប ភ្លាមនោះ សមត្ថកិច្ចបានឆែកឆេររកឃើញ អត្តសញ្ញាណបណ្ណ ពលរដ្ឋខ្មែរ១សន្លឹក និងលិខិត១ច្បាប់ទៀត ដែលនាងបានសសេរថា បើបងប្អូនណា បានឃើញសាកសពនាងខ្ញុំ ហើយសូមមេត្តាជួយយកទៅបូជាផង( ដុតចោល) ។
ក្នុងអត្តសញ្ញាណបណ្ណ័ បានបង្ហាញភស្តុតាងច្បាស់លាស់ពី សាវតារ របស់នាង គឺនាងកើតនៅ ក្រុងសិរីសោភ័ណ លំនៅឋាន នៅភូមិ អណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ក្រោយប៉ូលិសបានដឹង សាវតាហើយ លោក មាស ឬទ្ធិ អធិការនគរបាលស្រុក ព្រះនេត ព្រះ បានសហការជាមួយ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវដល់លំនៅឋាន របស់នាង គឺបានឃើញម្តាយនាង និងប្រគល់នាង ឲ្យក្រុមគ្រួសារវិញហើយ កាលពីល្ងាចថ្ងៃទី១៣ខែមករាឆ្នាំ២០២២ ។
លោក អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានឲ្យដឹងថា ម្តាយនាងបាននិយាយថា កូនស្រីគាត់បាន ចេញពីផ្ទះបាត់ជាង១ខែហើយ ថាទៅធ្វើការងារនៅ ខេត្តប៉ៃលិន តែមិនដែលទាក់ទងគ្នាដឹងរឿងសុខទុក្ខ យ៉ាងណាសោះ ។ស្រាប់តែពេលដឹងគឺ ប៉ូលិសប្រាប់ថា កូនស្រី របស់គាត់ត្រូវគេឃើញអង្គុយម្នាក់ឯងក្បែរមាត់ប្រឡាយ មិនចេះស្តីតបត។ ប៉ូលិសបន្តរថា ក្មេងស្រីម្នាក់នេះ ម្តាយគាត់ថាធ្លាប់មានជំងឺបែបនេះយូរមកហើយ ហើយក៏ព្យាបាលជា រហូតចេញរកការងារធ្វើ ។
យ៉ាងណា មកទល់និងពេលនោះ អង្គភាពសារព័ត៌មានយើង មិនទាន់ទាក់ទងសអោយម្តាយនាង ពន្យល់បន្ថែមជុំវិញបញ្ហារឿងរ៉ាវ របស់កូនស្រី ដែលបានបាត់បង់សតិសម្បជញ្ញៈនោះនៅឡើយទេ ៕