updated news÷ នាព្រឹកថ្ងៃទី០៤ខែមករា ឆ្នាំ២០២២ក្រុមសន្ដិសុខខណ្ឌ បានស្ទាក់ចាប់ខ្លួន កញ្ញា សេងធារី នៅខាងជើងរូបសំណាកព្រះបរមកោដ្ឋ មួយរយៈពេលខ្លី គ្រាដែលកញ្ញាបានធ្វើដំណើរដោយថ្មើរជើង ដើម្បីទៅសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ។ ក្រោយឃាត់ខ្លួនរយៈពេលខ្លីកញ្ញា សេងធារី ត្រូវបានដោះលែងវិញមិនដឹងពីមូលហេតុនៅម៉ោង០៨និង៣០នាទីព្រឹក ។

ជើងកញ្ញាសេងធារី ជាប់ខ្នោះ
ក្រោយដោះលែងដោយកងសន្តិសុខគេបានឃើញ កញ្ញា សេងធារី ធ្វេីដំណេីរបន្តដេីរម្បីទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំលៀកបំពាក់ពណ៌ស្លាទុំ ដែលជាសំលៀកបំពា់ សម្រាប់អ្នកទោសស្លៀក ។
ជារឿយៗ កញ្ញា សេងធារី បានហៅតុលាការក្រុងភ្នំពេញថា ជាតុលាការ តេឡេ ហើយពាក់ព័ន្ធ និងសំណុំរឿងជាច្រើនចោទប្រកាន់លើនាង ថា ជាសុំរឿងល្ខោននយោបាយ ដែលអ្នកនយោបាយខ្មែរចូលចិត្តលេង។

កញ្ញា ពេលដោះលែង
សូមរំលឹកថា÷ កាលពីចុងខែធ្នូ ឆ្នាំ២០២១កន្លងទៅ កញ្ញា សេងធារី បានកោរសក់ ស្លៀកពាក់ឈុត ល្ខោន ហើយដើរចូល សវនាការម្តងរួចមកហើយ ពាក់ព័ន្ធនឹងការប្រើប្រាស់ ពាក្យសម្ដី តាមប្រព័ន្ធផ្សព្វផ្សាយសង្គម កញ្ញា ត្រូវបានចោទប្រកាន់ពី តុលាការកម្ពុជាថា រួមគំនិតក្បត់ជាមួយមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៀត របស់អតីតគណបក្សសង្គ្រោះជាតិ ។