ទំព័រដើម ព័ត៌មានសំខាន់ៗ សកម្មជនចិនជួញដូរគ្រឿងញៀន៩នាក់ត្រូវសមត្ថកិច្ចបង្រ្កាបជាង៣៥០KG

សកម្មជនចិនជួញដូរគ្រឿងញៀន៩នាក់ត្រូវសមត្ថកិច្ចបង្រ្កាបជាង៣៥០KG

0 មត្តិ

ភ្នំពេញ÷អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២១ម្សិលមិញបានបើកការស៊ើបសួរសំណុំរឿងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនសរុប៩នាក់ពាក់ព័ន្ធបទល្មើសឆ្លងដែនត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាធ្វើការចាប់ខ្លួនរឹបអូសបានជិត៣៥០ គីឡូក្រាមនៅរាជធានីភ្នំពេញរួចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ  ។

បំពង់ទីបដែកសម្រាប់ដាក់គ្រឿងញៀន

សូមរំលឹកថាកាលពី វេលាម៉ោង ១៧ និង ៥៥នាទី ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២១សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរគ្រឿងញៀន លោកវរ:សេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរគ្រឿងញៀនលោក វរ:សេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ(ក១)រួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេសសមត្ថកិច្ចគយកំពង់ផែព្រះសីហនុនិងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដឹកនាំដោយលោក ស៊ិត វណ្ណៈព្រះរាជអាជ្ញារងរាជធានីភ្នំពេញបានដំណើរការស្រាវជ្រាវបង្ក្រាប ។

កិច្ចសហប្រតិបត្តិការ រួមគ្នាសមត្ថកិច្ចចិន-កម្ពុជា ទទួលបានព័ត៌មានច្បាស់ទើបបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែទើបបង្ក្រាបសមត្ថកិច្ចចិនបង្ក្រាបក្រុមឧក្រឹដ្ឋជន ជនជាតិចិន ។ ក្នុងនោះកម្លាំងសមត្ថកិច្ច បើកកិច្ចប្រតិបត្តិការនៅ២គោលដៅផ្សេងគ្នា (នៅចំណុចវីឡាភ្លោះលេខ២១ផ្លូវលេខR03ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង នៅចំណុចទី២នៅ ភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹតខណ្ឌ៧មករារាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យបាន៩នាក់ ។

ដែកចិនសម្រាប់ដាក់គ្រឿងញៀនកម្ពុជា

១-ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)។

២-ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣

៣-ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩

៤-ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០

៥-ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩ ។

៦-ឈ្មោះ CHEN ZHI QUAN ភេទប្រុស កើតឆ្នាំ១៩៥៥

៧-ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០

៨-ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២

៩-ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE)សរុបរួមទម្ងន់៣៤៧ គីឡូក្រាម (លាក់ក្នុងបំពង់ដែកទីប៣៦៧ដើមនិង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង រួមនិងសម្ភារៈវេចខ្ចប់មួយចំនួន ។

ចំណែក ទ្រព្យសម្បត្តិដូចជា÷ រថយន្ត១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-29 73 ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅស្លាកលេខភ្នំពេញ1FE-5946ទូរស័ព្ទដៃ ចំនួន១០គ្រឿងប្រាក់៣០០ ដុល្លារអាមេរិក។

ក្រុមឧក្រិដ្ឋជនបានរៀបចំបញ្ជូនគ្រឿងញៀនពីបំពង់ដែកមកកាន់កម្ពុជាគោលបំណងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី០៣ ៕

អត្ថបទពាក់ព័ន្ធ