បន្ទាយមានជ័យ÷ លោកសានវិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកកម្ពុជាមន្ត្រីរូបនេះត្រូវបានដកហូតទូនាទីពីខេត្តបន្ទាយមានជ័យ ឲ្យទៅកាន់ការងារនៅទឹកដីនៃខេត្តត្បូងឃ្មុំ ។
ខណៈលោកស៊ាន សុីណាត ត្រូវបានផ្ទេរពីត្បូងឃ្មុំ មកគ្រងកៅអីនៅដែនដីខេត្តបន្ទាយមានជ័យជំនួសលោក សានវិជ្ជា សារាវុធ ដែលមានរឿងអាស្រូវរាប់មិនអស់នោះ ។
លោកសានវិជ្ជា សារាវុធ ថ្មីៗនេះត្រូវបានកាសែតក្នុងស្រុកចុះផ្សាយព្រោងព្រាតថាលោកជាប់ពាក់ពន្ធ័និង អំពើពុករលួយដ៏ចាក់ស្រេះហើយត្រូវបានក្រុមអាជីវករនៅខេត្តបន្ទាយមានជ័យចេញមុខដាក់ពាក្យប្ដឹង ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយទៀតផង ។
ប៉ុន្តែក្រោយពីប្តឹងហើយ គេមិនបានឃើញលោក ទេសរដ្ឋមន្ដ្រីឱមយ៉ិនទៀងចាត់វិធានការលើបណ្តឹងនោះនៅឡើយទេ គឺ លោក សានវិជ្ជា សារាវុធ នៅតែស្រស់ស្រាយ សប្បាយចិត្តនឹងការប្រើប្រាស់លុយ ពុករលួយនោះដដែល។
ទន្ទឹមនឹងនេះគេគ្រាន់តែឃើញរាជរដ្ឋាភិបាល កម្ពុជាជាពិសេស រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលដឹកនាំលោក ប៉ាន់ សូរ្យសក្ត័ គ្រាន់តែមានការផ្លាស់ប្តូរមុខតំណែងគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ។
ជុំវិញបញ្ហានេះពលរដ្ឋថាបើអង្គភាពប្រឆាំងអំពើពុករលួយប្រើរូបភាពយោគយល់គ្នាជាមួយលោក សានវិជ្ជាសារាវុធ បែបនេះតើថ្ងៃក្រោយរឿងរ៉ាវដែលមានពាក់ពន្ធ័និងអំពើពុករលួយឲ្យពលរដ្ឋទៅប្តឹងអង្គភាពណាវិញ ទើបចាត់វិធានការ ?
យ៉ាងណាក៏ដោយចុះលោកស៊ានសុីណាតអតិតជា ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមាជ័យលោកត្រូវបានថ្នាក់លើផ្ទេរឲ្យទៅខេត្តត្បូងឃ្មុំខណៈលោកសានវិជ្ជាសារាវុធផ្ទេរពីខេត្តប៉ៃលិនមកខេត្តបន្ទាយមានជ័យកាលពីកន្លង ។
សូមបញ្ជាក់ថា អ្នកទាំងពីរត្រូវបានគេស្គាល់ធ្លាប់ជាអតិ តជាអនុប្រធាន សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័ យដូចគ្នាកំឡុងពេលលោក អ៊ុត សុភាព ជា ប្រធាន ប្រចាំការនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។