ភ្នំពេញ÷ ការប្រកួតរវាងកីឡាករបឺតសង្ឃឹមនិងកីឡាករ អេលិតចំរើននៅសង្វៀនស្ថានីយ៍ទូរទស្សន៍ PNNនារសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២១គឺជាការប្រកួតដ៏ស្វិតស្វាញនិងជក់ចិត្តបង្កបរិយាកាសសប្បាយរីករាយជាមួយនិងទឹកប្រាក់ចំនួន១០.០០០$សម្រាប់អ្នកទទួលបានជ័យលាភី និងខ្សែក្រវាត់ដ៏ស្រស់ស្អាត១គ្រឿងរីឯអ្នកចាញ់ទទួលបានត្រឹមទឹកប្រាក់ចំនួន ២,០០០$តែប៉ុណ្ណោះ ។

កីឡាករអេលិតចំរើនឈ្នះពិន្ទុ
កីឡាករឆ្នើមរបស់កម្ពុជាទាំង២រូបបានឆ្លងកាត់វគ្គជំរុះជាច្រើនគ្នាមកហើយថេរៈវេលានៃការប្រកួតប្រជែងនេះ ក៏ច្រើនខែណាស់មកដែរ។ ពោលគឺអ្នកចាញ់ត្រូវបានហាលអាវបាត់បង់ឱកាស ចំណែកអ្នកឈ្នះឡើងកាន់វគ្គជាបន្តបន្ទាប់ រហូតដល់នៅតែ២នាក់ គឺកីឡាករ បឺតសង្ឃឹម និងអេលិត ចំរើនតែប៉ុណ្ណោះ ។

ពេលបញ្ចេញស្នៀតលើដៃគូ
សូមងាកមកចាប់អារម្មណ៍ក្នុងការប្រកួតរវាងអ្នកទាំង២លក្ខណៈប្រដាល់គុនខ្មែរបុរាណចំនួន៥ទឹកដូចតទៅៈទឹក១កីឡាករបឺតសង្ឃឹមកូនសិស្សរបស់លោកគ្រូ បឺតខាំចូលវាយចំរើនស្រាលៗប្រើណ្តាប់ដៃសំដៅលើផ្ទៃមុខចំណែកចំរើនបានត្រឹមតែឈរទប់ជើងសង្ឃឹមតែប៉ុណ្ណោះ។លុះដល់ទឹក២កីឡាករបឺតសង្ឃឹមប្រើប្រាស់កណ្តាប់ដៃ វាយចំរុកច្រើនលើអេលិតចំរើនចំណែកចំរើនបានត្រឹមតែ ទាត់កាត់និងធាក់លើសង្ឃឹមចេញវាយកាត់ម្តងៗតែបឺតសង្ឃឹមប្រើប្រាស់ស្នៀតវាយសំរុកបុកលើចំរើនគ្មានបន្ធូរបន្ថយឡើយ ។

សកម្មភាពចំរើនមានប្រៀបជាង សង្ឃឹម
ចំណែកទឹក៣ កីឡាករក្លឹបនាយកដ្ឋានកងអង្គរក្ស ក្រសួងមហាផ្ទៃ អេលិត ចំរើនបានប្រែប្រួលស្នៀត ប្រយុទ្ធ គឺ សម្រុកទាត់កាត់លើបឺតសង្ឃឹមដោយទម្ងន់ជើងធ្ងន់ៗវាយបកលើបឺតសង្ឃឹម លើសពីនេះស្នៀតពិឃាតកណ្តាប់ដៃខ្មោចក្រវាត់លើកញ្ជាំងករបឺតសង្ឃឹមយ៉ាងទម្ងន់ធើ្វឲ្យសង្ឃឹមបែកផ្កាភ្លើងលស់ព្រលឹង ។

ពេលចាប់ផ្ដើមប្រគួត
លុះដល់ទឹក៤ចំរើនបានប្តូស្នៀតថ្មីទៀតសម្រេចចិត្ត ថយទាត់កាត់ ដោយប្រើរន្ទះជើងខ្មោចស្រោចលើទ្រូង បឺត សង្ឃឹម និងកញ្ជាំងកយ៉ាងធ្ងន់បើក្រៅពីកីឡាករ បឺត សង្ឃឹម ម្ល៉េះត្រូវសម្លប់ ដោយសារផ្លែជើង របស់ចំរើនជាមិនខាន។ក្នុងទឹក៤សង្ឃឹមក៏បានវាយចូល ឆ្មក់ចូលផ្ទៃមុខចំរើនច្រើនដៃដែរ តែមិនអាចរំខានចិត្តចង់ឈ្នះរបស់ចំរើនបានទេ។
ចំណែកទឹកផ្តាច់ព្រ័ត្រគឺសម្លេងស្រែកយ៉ាងសន្ធាប់ពីសំណាក់គ្រូស៊នអេលិតក្លឹបនាយកដ្ឋានអង្គរក្សស្រែកឲ្យចំរើនដើរបុកដើម្បីយកប្រៀបលើកីឡាករ បឺតសង្ឃឹម ព្រោះគាត់ដឹងថាសង្ឃឹមរៀងធ្លាក់កម្លាំងជាងទឹកណាៗទាំងអស់ ដោយឮសម្លេងស្រែកបន្ទរខ្លាំងៗចំរើនរឹតតែបង្កើនសួសដេផ្លាស់សេ ឈរទាត់លើបឺតសង្ឃឹមសិកៗយ៉ាងសន្ធោសន្ធៅធ្វើឲ្យសង្ឃឹមស្ទើរតែគ្រប់គ្រប់អារម្មណ៍មិនបានម្តងៗ ។
ក្នុងការប្រកួតដ៏ស្វិតស្វាញនេះប្រសិនបើកីឡាករ អេ លិតចំរើនមិនសន្ធាប់លើសង្ឃឹមក្នុងទីក៤និងទឹក៥ទេនោះពិន្ទុច្បាស់ណាស់ថាសង្ឃឹមនឹងនាំមុខជាមិនខាន ព្រោះសង្ឃឹមបានចេញស្នៀតច្រើនហើយការពារបានល្អទៀតផង។

សង្វៀនភីអិនអិនមក
យ៉ាងណាមិញក្រោយបញ្ចប់ការប្រកួតគឺកីឡាករ បឺត សង្ឃឹមមានស្នាមរបួសប្រអប់ដៃធ្ងន់ធ្ងរសង្ស័យតែត្រូវនិងប្រអប់ជើងរបស់កីឡាករអេលិតចំរើនផងក៏ថាបាន ព្រោះចំរើនសម្រុកបុកក្នុងទឹក៤និងទឹក៥ ។
ជាលទ្ធផលចៅក្រមទាំង៥ផ្តល់ពិន្ទុឈ្នះចាញ់ដោយឯកឆន្ទ៣-២ចំរើនជាអ្នកមុខនិងប្រមូលបានប្រាក់ចំនួន ១មុឺនដុល្លារនិងខ្សែក្រវាត់ប្រណិតមួយខ្សែទៀតផង ៕