ទំព័រដើម ទេសចរណ៍ ទិដ្ឋភាពខ្លះៗនៃទឹកដីដ៏ពិសិដ្ឋរបស់ខេត្តបាត់ដំបង

ទិដ្ឋភាពខ្លះៗនៃទឹកដីដ៏ពិសិដ្ឋរបស់ខេត្តបាត់ដំបង

0 មត្តិ

 ខេត្តបាត់ដំបង÷ ទីក្រុងបាត់ដំបងឆ្នាំ១៩៨០ ក្រោយរំដោះឆ្នាំ១៩៧៩ទិដ្ឋភាពរួមរបស់ខេត្តបាត់ដំបង បានបន្សល់នូវរូបភាពដ៏សែនកំសត់ពោលគឺទីប្រជុំជន តំបន់ផ្សារណាត់ពោរពេញដោយភាពស្ងប់ស្ងាត់ដូចជាព្រៃរហោស្ថានស្ទើរតែគ្មានមនុស្សរស់នៅ ។

ឆ្នាំ១៩៨០ ខេត្តបាត់ដំបង

ចំណែកកសិករកម្មករ អាជីវករ ហាក់ដូចជា ស្មើមុខស្មើមាត់គ្នា ពួកគេគ្មានឡើយពាក្យថាចង់បានកេងប្រវ័ញ្ចគ្នា នោះ អ្វីដែលចាប់អារម្មណ៍ គឺប្រជាកសិករនៅខេត្តនេះបានប្រឹងប្រែង បង្កបង្កើនផលស្រូវវស្សា ត្បិតអីខេត្តបាត់ដំបង ដីធ្លីមានជីជាតិល្អអំណោយផលល្អសម្រាប់ដំណាំ ស្រូវ ។

តំបន់បង្កបង្កើនស្រូវវស្សា

ជីវភាពរស់នៅរបស់អ្នកខេត្តនេះចាប់ផ្ដើមធូរធាឡើងវិញ ចាប់ពីឆ្នាំ១៩៨៥ ពោលគឺតាមទីផ្សារ យើងអាចមើលឃើញនារីៗនិងពួកយុវជន ស្លៀកពាក់ខោអាវថ្មីៗ ចំណែកក្នុងទីប្រជុំជនវិញឃើញថាមានអាជីវករធ្វើអាជីវកម្មច្រើនកុះកគួរជាទីចាប់អារម្មណ៍ ។

លុះក្រោយមកទៀតកំឡុងឆ្នាំ១៩៨៩ តំបន់ស្រែស្រូវ របស់អ្នកខេត្តបាត់ដំបងចាប់ផ្តើមកក្រើកលើផ្ទៃប្រទេសកម្ពុជាហើយជីវភាពរស់នៅរបស់ប្រជាជន នៃខេត្តនេះក៏ល្អជាងខេត្តនានា ក្នុងនោះបាត់ដំបង បានស្រូបទាញសេដ្ឋកិច្ចពីខេត្តប៉ៃលិនមួយផ្នែកនិងមួយផ្នែកទៀតពីខេត្តបន្ទាយមានជ័យ ។

រថភ្លើង ដឹកជញ្ជូនទំនិញ

ហើយអ្វីដែលធ្វើឲ្យប្រជាជនចង់មកតាំងលំនៅឋានក្នុងខេត្តបាត់ដំបងគឺពួកគេសំឡឹងមើលឃើញមធ្យោបាយដឹកជញ្ជូនមានពីរបែប១បែបតាមផ្លូវគោកនិង១បែបទៀតតាមផ្លូដែកទឹកដីខេត្តបាត់ដំបង ស្រួលរស់នៅ ព្រោះជាប់នឹងប្រទេសថៃដែលជាប្រទេសមានការអភិវឌ្ឍន៍លឿន ។

ចំណែកប្រជាពលរដ្ឋមួយចំនួនបានទៅរស់នៅ តាមបឹង ដងទន្លេសាប គឺពួកគេរករបរចិញ្ចឹមជីវភាព ដោយការធ្វើនេសាទត្រីតាមដងទន្លេនេះសម្រាប់អ្នកនៅតំបន់ វាលទំនាបជីវភាពរស់នៅរបស់ពួកគេល្អជាមធ្យម អាស្រ័យលើផលនេសាទតែប៉ុណ្ណោះ ។

រូបភាពកុមារតូចៗដឹកទឹក

ដោយឡែកប្រជាជនមួយភាគធំទៀតបានទៅតាំងលំនៅឋាននៅតាមតំបន់ខ្ពង់រាប ក្រុមនេះមានចំណេះដឹងផ្នែកធើ្វកសិកម្ម ដំណាំក្រូចពោធិ៍សាត់ និងចំការស្វាយកសិករផ្នែកនេះមានជីវភាពល្អប្រសើរ ជាជាង អ្នកនៅតំបន់បឹងទន្លេសាបនិយាយជារួមជីវភាពអ្នកស្រែនិងចម្ការពួកគេមិនចាញ់គ្នាប៉ុន្មានទេ ៕

សិស្សានុសិស្សរៀនអក្សរជាតិ

 

អត្ថបទពាក់ព័ន្ធ