ខេត្តរតនគិរី÷ នារដូវផ្ការីនិងស្លឹកឈើជ្រុះនៅតំបន់វាលធំនៃឧទ្យានជាតិវិរៈជ័យព្រៃឈើស្មៅផងទាំងពួងមានពណ៌មាសក្រហមឆ្អិនឆ្អៅគួរជាទីគយគន់យ៉ាងក្រៃលែងសម្រាប់អ្នកទេសចរណ៍ទៅកំសាន្ត។

ទិដ្ឋភាពឧទ្យានជាតិ វីរៈជ័យ
តំបន់វាលធំ គឺស្ថិតនៅឧទ្យានជាតិវិរៈជ័យមានទីតាំងនៅភាគឦសាននៃប្រទេសកម្ពុជា បានលាតសន្ធឹងគ្របដណ្តប់ផ្ទៃដី ខេត្តរតនគិរី និងស្ទឹងត្រែងផង ។
ឧទ្យាននេះមានព្រំប្រទល់ជាប់និងប្រទេសឡាវ និង វៀតណាម ហើយមានផ្ទៃក្រឡាប្រមាណជា៣ ៣២៥ គីឡូម៉ែត្រក្រឡាស្ថិតនៅភាគនិរតីនៃប្រជុំជួរភ្នំអាណោម ដែលចេញពីប្រទេសវៀតណាម និងស្ថិតនៅជាយវាល ព្រៃជម្រុះស្លឹកឥណ្ឌូចិនកណ្តាល ។
ឧទ្យានជាតិវិរៈជ័យ ចាត់ទុកជាដែនជម្រកមួយសម្រាប់ពពួកថនិកសត្វធំៗ របស់ប្រទេសកម្ពុជា មានដូចជាខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិនជាដើម។ល ។
ទិដ្ឋភាពចម្រុះរបស់ឧទ្យានជាតិនេះបង្កប់នូវតំបន់ទំនាបលិចទឹក វាលស្មៅនិងព្រៃឫស្សីនិងព្រៃចម្រុះជ្រុះស្លឹក ។
ឧទ្យានជាតិនេះអាចជាដែនជម្រកព្រៃឈើនៅសេស សល់ចុងក្រោយគេបំផុត ដែលមានរុក្ខជាតិ ប្រចាំតំបន់ ចាំបាច់ត្រូវតែមានការការពារ ពីប្រជាពលរដ្ឋយើងគ្រប់និន្នាការនយោបាយព្រោះព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិរបស់មនុស្សជាតិ មិនចំពោះ បុគ្គល ណាម្នាក់ឡើយ ព្រៃឈើវាជាអាយុជីវិតយើងរាល់គ្នា សូមនាំគ្នាដាំដុះកូនឈើឡើងវិញ ។

ទិដ្ឋភាពមួយភ្លែតរបស់សួន ឧទ្យានជាតិវីរៈជ័យ
មន្ទីរបរិស្ថានទូរសព្ទ័លេខ ០៩៧ ៧៣ ០០ ៩៧៩ ៕