ភ្នំពេញ÷ ក្នុងជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រធានរដ្ឋវៀតណាម នៅវិមានសន្តិភាព ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ភាគីកម្ពុជា-វៀតណាម នេះបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៧ ដែលរួមមាន៖
១៖ ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
២៖ ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។
៣៖ កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ។
៤៖ កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម ។
៥៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ឆ្នាំ២០២១-២០២៥ សាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការបញ្ចប់ការចរចាបង្កើត។
៦៖ អនុស្សារណៈនៃការយោគយល់គ្នារវាង ព្រះរាជាណាចក្រកម្ពុជា និង កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៧៖ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម ។
រូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister