បន្ទាយមានជ័យ÷ ប្រជាកសិករខ្មែរយើងតែងនិយមដាំដុះដំណាំកសិកម្មប្រភេទឪឡឹកនៅតាមដីស្រែចំការនិង ទីទួលសុវត្ថិភាពដែលនៅក្បែរផ្ទះប៉ុន្តែប្រជាកសិករទាំងនោះភាគច្រើនមិនដែលចាប់អារម្មណ៍ថា ដំណនេះវាមាអត្ថប្រយោជន៍សម្រាប់សុខភាពនោះទេ ។
- ផ្លែឪឡឹកជាភាសាអង់គ្លេសហៅ(Watermelon) មានអត្ថប្រយោជន៍ជាច្រេីនដូចជា÷
1 ជួយឲ្យផ្ទៃមុខសភ្លឺថ្លាម៉ត់រលោងទន់
2 ព្យាបាលភាពជ្រីវជ្រួញរឹតបណ្តឹងស្បែកមុខ
3 ព្យាបាលស្នាមអ៊ុចខ្មៅលេីផ្ទៃមុខ
4 ព្យាបាលមុខអាចម៌រុយស្តេីង
5 ព្យាបាលមុខជាំខ្មៅ
6 កាត់បន្ថយសាច់មុខឡេីងក្រហម
ចំណែកផ្លែរបស់ឪឡឹកពេលខ្ចីគេយកស្លរប្រហឺ និងធ្វើជ្រក់ក្រឹបឪឡឹកផ្លែទុំគេនិយមហូបជាមួយត្រីងៀតអាំង ធ្វើជាអាហារប្រចាំថ្ងៃពុំនោះទេគេយកផ្លែវាមកពុះធ្វើជាបង្អែមលាងមាត់ក្រោយពេលទទួលទានបាយរួច ។
ដោយឡែកប្រជាជនចិន និងពួកអឺរ៉ុបគេមានជំនឿថា ផ្លែឪឡឹកទុំមានសារជាតិប៉នលើរាងកាយបានល្អប្រសើរជាងផ្លែឈើផ្សេងទៀតព្រោះឪឡឹកវាមានជាតិទឹកសម្បូរកាល់ស្យូម។
ពួកគេនិយមយកផ្លែឪឡឹកមក ពុះហាន់ជាចំណិតៗរួចច្របាច់ទឹកក្រូចឆ្មា ដាក់លើដើម្បីបង្កើនរសជាតិផ្អែមជួ ក្រោយទទួលទានអាហារនេះហើយគេថា ប្រដាប់ភេទរបស់បុរសនឹងឡើងរឹងបានល្អ ហើយជម្រុញឲ្យអារម្មណ៍ឆាប់រហ័សត្រេកត្រអាលជាមួយដៃគូទៀតផង ។ លើសពីនេះទៅទៀត គេតែងតែយកផ្លែរបស់ឪឡឹក ទៅក្រឡកធើ្វជាភេសជ្ជៈមានរសជាតិផ្អែមឆ្ងាញ់ពិសារ ញាំហើយគេងលក់ស្រួល ។
យោងតាមអត្ថបទដកស្រង់មួយបានឲ្យដឹងថាស្រីៗរបស់ប្រទេសចិនតែង និយមទិញផ្លែឪឡឹក ទុកក្នុងទូទឹកកកដើម្បីទុកអោយប្តី របស់គេទទួលទាន ព្រោះគេយល់ថា ក្រោយប្តីញាំឪឡឹករួចរាត្រីឡើងអាអូនតូចរបស់ប្តីនឹងងើបឡើងដែរ ដូច្នេះនាងៗនឹងទទួលបានភាពកក់ក្តៅជាមួយប្តីនៅពេលរាត្រីចរមកដល់ ៕ដោយ:សច្ចៈ