ភ្នំពេញ÷ ក្រោយចេញប្លន់បាន២ថ្ងៃទីបំផុតសមត្ថកិច្ចបានរកឃើញរថយន្តជិះប្លន់ផ្ទះឧកញ៉ានោះហើយគឺនៅភូមិ វាលថ្លាន់សង្កាត់គងណយខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈជួបជាមួយប៉ូលិស ជនសង្ស័យបើករត់គេចទុករថយន្តចោលរត់ចូលព្រៃ បាត់។

ពេលសមត្ថកិច្ចបង្ក្រាបបាន
ករណីនេះ កម្លាំងសមត្ថកិច្ចចម្រុះបាន បង្ហាញពីសកម្មភាពរៀងៗខ្លួន ក្នុងនោះកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់នោះ ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន៥ដើមអាវុធវែង១ដើមខ្លី៤ដើម ។

សកម្មភាពសម្រុកចូលផ្ទះជនសង្ស័យ
ក្រោយសម្រុកចូលភូមិគ្រឹះក្រុមជនសង្ស័យហើយក្នុងចំណោមនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួន ប្រធានគណបក្សខ្មែរក្រោកម្នាក់ផងដែរ។ពេលនេះកម្លាំងអាវុធហត្ថភ្នំពេញកំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់ប្រុស៩នាក់និងស្រី៣នាក់ យ៉ាងណាយើងនឹងបន្តតាមដានទាំងអស់គ្នាលើករណីនេះបើមានអ្វីដែលប្លែក ។

រថយន្តជនសង្ស័យពេលជិះធ្វើសកម្មភាព