ទំព័រដើម ព័ត៌មានសំខាន់ៗ ឃាត់ខ្លួន២នាក់ពាក់ពន្ធ័រំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប

ឃាត់ខ្លួន២នាក់ពាក់ពន្ធ័រំលោភយកដីព្រៃលិចទឹកបឹងទន្លេសាប

0 មត្តិ

បន្ទាយមានជ័យ៖យ៉ាងហោចណាស់ជនសង្ស័យ២នាក់ម្នាក់ជាមេឃុំ និងម្នាក់ទៀតជាប្រជាពលរដ្ឋត្រូវបានកម្លាំងនគរបាលស្នងការរដ្ឋានខេត្តបន្ទាយមានជ័យឃាត់ខ្លួនពាក់ព័ន្ធករណីទន្ទ្រានលក់ដីព្រៃលិចទឹកជាប់បឹងទន្លេសាបដោយខុសច្បាប់ ។

ទិដ្ឋភាពកម្លាំងចម្រុះចុះត្រួតពិនិត្យព្រៃលិចទឹក

សមត្ថកិច្ច បប្រតិបត្តិការឃាត់ខ្លួនធ្វើឡើងក្រោមការដឹកនាំលោល អ៊ុំ រាត្រី អភិបាលខេត្ត និងជាគណបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យ មានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តដោយកម្លាំងជំនាញផែនការងារសន្តិសុខ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចូលរួមសហការពីកម្លាំងកងរាជអាវុធហត្ថខេត្ត និងខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានធ្វើការស្រាជ្រាវសាកសួររហូតដល់ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២១ ទើបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អែមណុយ ភេទប្រុស ៦០ឆ្នាំ ជាមេឃុំភ្នំលៀប រស់នៅភូមិទ្រយោង ឃុំភ្នំលៀបស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។បរុសរូបនេះពាក់ព័ន្ធនឹងករណីទន្ទ្រានយកដីព្រៃលិចទឹក និងលក់ដីរដ្ឋដោយខុសច្បាប់នៅចំណុចបឹងក្ងានតំបន់៣ ស្ថិតក្នុងឃុំភ្នំលៀបសរុប១១០ហិកតា អោយទៅប្រជាពលរដ្ឋ០៦នាក់ កាលពីអំឡុងឆ្នាំ២០១៨ និង២០១៩ ។ទំហំទឹកប្រាក់សរុបបីម៉ឺនប្រាំបួនពាន់ប្រាំពីររយដុល្លារ និង មួយសែនមួយម៉ឺនបាតប្រាក់ថៃ  ។

លោកមេឃុំភ្នំលៀបនិងពលរដ្ឋ ពេលឃាត់ខ្លួន

បន្ទាប់មកទៀតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ឈួម ធូ ភេទប្រុស៥៧ឆ្នាំជាពលរដ្ឋ រស់នៅភូមិពាមកំពង់ក្រសាំងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បុរសរូបនេះមានពាក់ព័ន្ធនឹង ករណីឈូមឆាយកាន់កាប់ដីព្រៃលិចទឹកកំឡុងឆ្នាំ២០១៨ និង២០១៩ នៅចំណុចតំបន់៣ចំណុចអាង លីសំអានផ្ទៃដីសរុបទំហំ១២០ហិកតា និងដីកូនគាត់ សរុប២០០ហិកតាភូមិក្របៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ  ។

ព្រៃលិចទឹកនៅតំបន់៣ ខេត្តបន្ទាយមានជ័យ

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

សូមរំលឹកថា ថ្មីៗនេះព្រៃលិចទឹកនៅ ខេត្តខាងលើ ត្រូវបានប្រភពព័ត៌មានទម្លាយថា មានមន្ត្រីខ្នាតយក្សជា ច្រើនរូបទៀត ក៏ជាប់ពាក់ព័ន្ធដូចគ្នា និងករណីបរុសទាំងពីរនាក់ដែរ ប៉ុន្តែសង្ស័យជា សំណាញ់ច្បាប់ពិបាកនឹងរៀបចំដាក់បន្ទុកលើជនទាំងនោះបាន ៕ ដោយ÷ភ្នំស្វាយ

អត្ថបទពាក់ព័ន្ធ