ទំព័រដើម ព័ត៌មានជាតិ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវលោកទូចពិនតារារំលោភយកសង់អាគារយ៉ាងរំភើយអាជ្ញាធរដេកលក់?

ច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវលោកទូចពិនតារារំលោភយកសង់អាគារយ៉ាងរំភើយអាជ្ញាធរដេកលក់?

0 មត្តិ

បន្ទាយមានជ័យ÷ បរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតប៉ែកនៅខាងឆ្វេងដៃជិតនិងច្រកចូលកាសុីណូបនល្បែងHoliday Poi Petចូលជ្រៅទៅនិងអូរព្រំដែនកម្ពុជា-ថៃត្រូវបានប្រជាពលរដ្ឋរាយការណ៍

ទីតាំងកំពុងសាងសង់អាគារ

ថា មន្ត្រីនគរបាលច្រកទ្វារប៉ោយប៉ែតឋានៈជាអនុប៉ុស្តិ៍ ឈ្មោះទូច ពិនតារា បានរំលោភយកដីព្រមទាំងកាប់បំផ្លាញ់ដើមពោធិព្រឹក្សដែលដុះពីយូរលង់មកជាទីសក្ការៈចោលហើយ យកដីសង់អាគារផ្ទាល់ខ្លួនធើ្វដូចជាប្រទេសគ្មានច្បាប់ទម្លាប់អីចឹង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ការសង់អគារចូលជ្រៅទៅអូរព្រំដែនកម្ពុជា -ថៃនោះគ្មាចំណេញអ្វីដល់រាជរដ្ឋាភិបាល កម្ពុជាទេ គឺជាចេតនាបង្កបញ្ហាអោយក្តៅក្រហាយ ដល់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ព្រោះថាថ្មីៗនេះ មានស្ថាប័នអង្គភាពសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា អាគារដែលសង់ដោយ ឈ្មោះ ទូច ពិនតារា គឺបានបំផ្លិចបំផ្លាញ ដើមពោធិ៍មួយដើមដែលបានផ្ដល់ម្លប់ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ពេលដែលភ្ញៀវមកដល់ព្រះរាជាណាចក្រកម្ពុជាច្រកទ្វារព្រំដែន ឈប់សម្រាក និងជាទីសក្ការៈគោរពបូជារបស់ប្រជាពលរដ្ឋទៀតផង។ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជា បុគ្គល ទូច ពិនតារា ថ្លើមធំហ៊ានកាប់បំផ្លាញ់ ដើម្បីសង់អាគារបែបនេះដូច្នេះ ? ។

សកម្មភាពទាហានថៃមកត្រួតពិនិត្យ


ពលរដ្ឋលើកឡើងនិងរិះគន់សម្តែងការមិនសប្បាយចិត្តចំពោះទង្វើបំផ្លាញ់ទ្រព្យសម្បត្តិជាតិ របស់បុគ្គល ទូច ពិនតារា ដែលបិទភ្នែករំលោភយកដីអូររបស់រដ្ឋសង់អាគារព្រោះតែផលប្រយោជន៍ក្រុមគ្រួសាររបស់ខ្លួន ។
ទាក់ទិននិងករណីសង់អាគារមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាច្រើនរូបសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីដែលឈ្មោះ ទូចពិនតារា កាប់បំផ្លាញ់ដើមពោធិ៍ហើយសង់អាគារ បំរើឲ្យផលប្រយោជន៍ក្រុមគ្រួសារខ្លួននោះ គឺមានការឃុបឃិតគ្នា ជាលក្ខណៈជាប្រព័ន្ធ ពុំនោះទេមិនអាចធើ្វទៅរួចឡើយ។

សកម្មភាពទាហានឈុតខ្មៅថៃចូលមកហាមឃាត់សំណង់

មន្ត្រីដដែលលើកឡើងទៀតថា ពួកគេធ្វើអ្វីមិនដែលចេះគិតពិចារណាខ្លាចប៉ះពាល់ផលប្រយោជន៍រួមទេ អ្វីក៏ហ៊ានធ្វើដែរកុំថាឡើយប៉ះពាល់ទីសក្ការៈសូម្បីតែប៉ះពាល់សតិអារម្មណ៍ដល់កងកម្លាំងក៏មិនខ្វល់ឲ្យតែបានផល ប្រយោជន៍យកលុយដាក់ហោប៉ៅ ។
បើទោះជាបែបណាក្តីករណីបុគ្គល ឈ្មោះ ទូច ពិនតារា ត្រូវបានប្រភពទម្លាយថាមានខ្នងបង្អែកដ៏រឹងមាំជារដ្ឋលេខាធិការនៅក្រសួងមហាផ្ទៃទទួលបន្ទុកអន្តោប្រវេសន៍ ដោយសារតែមានសែស្រលាយជា មន្ត្រីគ្រាក់ៗ អីចឹងបានជាគ្មានអ្នកណាហ៊ានក្អកជាមួយរូបគាត់ ។

មាត់ច្រកប៉ោយប៉ែត

ជាក់ស្តែងកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២១មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃម្នាក់ប្រចាំនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែរបានឲ្យដឹងថា ករណីសង់អាគារនៅមាត់ច្រកព្រំដែនដោយបុគ្គល ឈ្មោះ ទូច ពិនតារា ត្រូវបានភាគីថៃគេមិនសប្បាយចិត្តទេ ព្រោះសំណង់សង់ចូលជ្រៅទៅមាត់អូរទ្វេភាគី ប៉ុន្តែគ្មានអាជ្ញាធរណាហ៊ានទប់ស្កាត់ឡើយព្រោះខ្លាចអំណាចខ្នងបង្អែកនៅពីលើធំៗពេក ។
ចំណែកលោក ទូច ពិនតារា ធ្លាប់ប្រាប់អង្គភាពយើងថា មូលហេតុដែលលោក សង់សំណង់រឹងមាំ នៅមាត់អូរព្រំដែននោះ គឺខ្លាចចោរចូលលួចយកទ្រព្យ របស់លោក ព្រោះថា អាគារដែលលោក សង់នេះ ដើម្បីលក់ស្រាបារី និងទំនិញផ្សេង បើសំណង់មិនរឹងមាំទេ មុខជាត្រូវចោរគាស់យកគ្មានសល់ ។ លើសពីនេះលោកបង្ហើបថា សាច់ប្រាក់អំណាយលើសង់អាគារនោះអស់ជាង ២មុឺនដុល្លារហើយមិនទាន់រួចរាល់ជាស្ថាពរនៅឡើយទេ នៅសល់៣០%ទៀតទើបរួច ។
ចំណែកលោក វួច អូន ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី ១៨ខែធ្នូឆ្នាំ២០២១ សារព័ត៌មានយើងមិនអាច ទាក់ទងសុំឲ្យលោក ធ្វើការអធិប្បាយជុំវិញ ករណីសង់អាគារ ពីសំណាក់លោក ទូច ពិនតារា បាននៅឡើយទេគិតត្រឹមម៉ោងចេញផ្សាយនេះ ៕ ដោយ:ជំនោរមាត់អូរ

អត្ថបទពាក់ព័ន្ធ