ភ្នំពេញ៖ ក្រុមចោរប្រដាប់អាវុធចំនួន៤ នៅវេលាម៉ោង១០:៤០នាទីព្រឹកថ្ងៃ១៩ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជា អ៊ាន សៀវម៉ីដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារទៀតផង ។

សមត្ថកិច្ចទៅដល់ទីតាំងប្លន់
នេះបើតាម លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន ជំហានបឋម នៅមុននេះ។
បើតាមលោកអធិការរូបនេះករណីប្លន់ខាងលើ បានកើតឡើងនៅចំណុចផ្ទះលេខវី០១បុរីមូនថោន(Moon Town) ស្ថិតក្នុងភូមិគោកចំបក់សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

បុរីមួនថោន ពេលសមត្ថកិច្ចចុះទៅប្រមូលពស្តុតាង
មន្ត្រីដដែលថា ក្រុមចោរប្រដាប់ដោយអាវុធមានគ្នាចំនួន៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ពេលនេះកម្លាំងចម្រុះកំពុងចុះដល់កន្លែងកើតហេតុដើម្បីស្វែងរកអត្តសញ្ញាណនឹងកំណត់មុខសញ្ញា ។