ព្រះសីហនុ÷នារសៀលថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២១ នេះ
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ
បានដឹកនាំកម្លាំងចម្រុះចុះទៅផ្អាកទីតាំងកាស៊ីណូមួយកន្លែងដែលមានឈ្មោះទីងស៊ីងជាបណ្ដោះអាសន្ន ។

អាជ្ញាធរខេត្តព្រះសីហនុចុះផ្អាកCASINO Thingsing
ការផ្អាកជាបណ្តោះអាសន្នការប្រកបអាជីវកម្មរបស់កាស៊ីណូទីងស៊ីងមានអាសយដ្ឋានស្ថិតនៅផ្លូវមិត្តភាព ភូមិ២ក្រុម៤សង្កាត់លេខ២ ក្រុងព្រះសីហនុមូលហេតុដោយសាររកឃើញថា÷មិនបានអនុវត្តន៍ត្រឹមត្រូវតាមសេចក្តីជូនដំណឹងលេខ៩០៧/២១សជណចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តនិងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមាននៅឡើយ ។

កម្លាំងសមត្ថកិច្ចចម្រុះចុះបិទកាស៊ីណូ
យោងរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថាកាលពីថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះគឺមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្មនិងជម្រិតទារប្រាក់ក្នុងទីតាំងកាស៊ីណូ ទីងស៊ីងនេះ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបបានតាមបណ្ដឹងជនរងគ្រោះទៀតផង ។

ជូនដីការផ្អាកអាជីវកម្មកាស៊ីណូ
បច្ចុប្បន្នកាស៊ីណូខាងលើកំពុងផ្អាកនឹងរង់ចាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តធ្វើការចុះស៊ើបអង្កេតស្រាវជ្រាវករណីនេះ ក្នុងនោះអាជ្ញាធរមិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិឬការលក់-ជួល-ការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះទៅជាឱ្យអ្នកដទៃជាដាច់ខាត។ ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួលអោយទៅបុគ្គលិកអោយចប់សព្វគ្រប់សិនអាជ្ញាធរអនុញាតឲ្យម្ចាស់ក្រុមហ៊ុនមានសិទ្ធិបន្តអាជីវកម្មតាមផ្លូវច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ៕