បន្ទាយមានជ័យ÷ក្បាលម៉ាស៊ីនដឹកនាំនៃកម្លាំងអធិការនគរបាលរងក្រុងប៉ោយប៉ែតហាក់មានចំនួនដ៏ច្រើនលើសលប់ជាងបណ្តាអធិការរដ្ឋានខេត្តក្រុងនានានៃព្រះរាជាណាចក្រ កម្ពុជា សូមអានដូចខាងក្រោម÷
១ លោក វរសេនីយ៍ឯក សៅសារឿន ជាអធិការក្រុងទទួលបន្ទុកដឹកនាំកម្លាំងរួមនិង៣សង្កាត់ ។
២ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង
៣ លោកវរសេនីយ៍ទោ លីវ យ៉ន អធិការរង
៤ លោកវរសេនីយ៍ទោ ញាណ អ៊ុយអ៊ាង អធិការរង
៥ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង
៦ លោកវរសេនីយ៍ទោ បោន ចាន់ថា អធិការរង
៧ លោកវរសេនីយ៍ទោ នី វិបុល អធិការរង
៨ លោក វរសេនីយ៍ទោ វិជ្ជា វឌ្ឍនា អធិការរង
៩ លោក វរសេនីយ៍ទោ តិប ប៊ុនធឿន អធិការរង
១០ លោក វរសេនីយ៍ទោ អ៊ុយ ផល្លី អធិការរង
១១ លោកវរសេនីយ៍ទោ អង កុសល អធិការរង
១២ លោកវរសេនីយ៍ទោ ព្រហ្ម ឧត្តម អធិការរង
១៣ លោក វរសេនីយ៍ទោ ចាន់ សុភី អធិការរង
១៤ លោក វរសេនីយ៍ទោ នូ ឧត្ថា អធិការរង
១៥ លោក វរសេនីយ៍ទោ សាង សុខុម អធិការរង
១៦ លោក វរសេនីយ៍ទោ កែវ ដូល អធិការរង
១៧ លោក វរសេនីយ៍ទោ ម៉ៅ ឈូន អធិការរង
១៨ លោក វរសេនីយ៍ទោ ទៀ ឆាយហាក់ អធិការរង
១៩ លោក វរសេនីយ៍ទោ រ៉ែន សុភក្រ័ អធិការរង
២០ លោក វរសេនីយ៍ទោ ហេង សេងហុង អធិការរង
២១ លោក វរសេនីយ៍ទោ សុិម រុំ អធិការរង
២២ លោក វរសេនីយ៍ទោ អុឹម សុភារ:អធិការរង ។
ដោយឡែកនាយផ្នែករបស់អធិការក្រុងប៉ោយប៉ែតមានចំនួនសរុប១០រូប និងនាយរងផ្នែកនីមួយៗ ទៀតចំនួន៣០រូប ប្រភពបង្ហើបថាកម្លាំងចំណុះអធិការរដ្ឋានសរុបទាំងមន្ត្រី និងថ្នាក់ដឹកនាំគ្រាក់ៗទាំង៣ប៉ុស្តិ៍សង្កាត់រដ្ឋាបាលផង សរុបចំនួន១៧៨រូប ។
សូមរំលឹកថាក្រុងប៉ោយប៉ែតជាក្រុងមួយស្ថិតក្នុងខេត្តបន្ទាយមានជ័យ មានព្រំប្រទល់រវាងប្រទេសកម្ពុជា និងថៃ។ ក្រុងនេះសំបូរទៅដោយប្រជាជន ដែលធ្វើការចំណាកស្រុកមកពីខេត្តនានាក្នុងប្រទេសកម្ពុជា និងប្រទេសដែលនៅជិតខាង ។
ប្រជាជននៅទីនោះភាគច្រើនប្រកបរបរជាអ្នកដឹកជញ្ជូនទំនិញ ឆ្លងព្រំដែន និងធ្វើជាកម្មករនៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះនៅទីនោះមានបើក បនល្បែងកាស៊ីណូ ល្បែងស៊ីសងនិងឧហ្សាហ៏មានចោរកម្មផ្សេងៗទៀតផ ។
បើយើងយោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថាបច្ចុប្បន្នក្រុងប៉ោយប៉ែតមានផ្ទៃដីចំនួន២ ៧៣១ ៣៤២ ហិកតាលំនៅឋាន ១ ៣៣៤ ០៦៦ ហិកតា ដីកសិកម្ម ១២ ៦០៤ហិកតា ដីតំបន់សេដ្ឋកិច្ចពិសេស ៧១៨ ហិកតា និងដីបឹងបួ ៦៥០ ហិកតា។ ប្រជាពលរដ្ឋមានដល់ ២៤ ២៥៨ គ្រួសារនៃមនុស្សសរុប ១០១ ២០២ នាក់ស្រី ៥០ ៦៥៤ នាក់។ ពលរដ្ឋ អាយុ១៨ ឆ្នាំឡើងចំនួន៦១ ៥២៧ នាក់ស្រី ៣១ ៧៦៥ នាក់។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា តាមគោគោលនយោបាយការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុង អាជ្ញាធរនៅក្នុងដែនដីនីមួយៗអាចស្នើឱ្យមានការបំបែកភូមិ ឬឃុំ សង្កាត់បានប្រសិនបើមានតម្រូវការខាងផ្នែករដ្ឋបាលដើម្បីងាយស្រួលផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។ ប៉ុន្តែលោកបញ្ជាក់ថា បើមានការបំបែកដែនដីគួរតែរក្សាអត្តសញ្ញាណដើមប្រវត្តិសាស្ត្រនៃតំបន់នីមួយៗនោះឲ្យគង់វង្សផង ។
សូមបញ្ជាក់ថាក្រុងប៉ោយប៉ែតមានសង្កាត់ចំនួន៣ភូមិចំនួន ៣១ភូមិ ។ សង្កាត់ប៉ោយប៉ែត ត្រូវពុះចែកជា២ផ្នែក១ផ្នែកទៅជាសង្កាត់អូរជ្រៅ ចំណែកសង្កាត់ផ្សារកណ្តាលក៏ត្រូវបានពុះជា២ផ្នែកដែរ ១ផ្នែកទៅជាសង្កាត់អូរឫស្សី ដោយឡែកសង្កាត់និមិត្តត្រូវពុះជា២ផ្នែក និង១ផ្នែកជា សង្កាត់កូនដំរី សរុបសង្កាត់ទាំងអស់កើនដល់៦សង្កាត់ ។
ដោយឡែកភូមិសរុបមានចំនួន៣១ភូមិរបស់ក្រុងប៉ោយប៉ែត ត្រូវបានបំបែកទៅជាផ្នែកៗ កើនសរុបដល់ទៅ៦៩ភូមិ ជាសេនារីយ៉ូឲ្យក្រុងមួយនេះ ។ ដោយ: តាក្របី