ទំព័រដើម ទេសចរណ៍ បូរីអូរស្វាយជារមណីយដ្ឋានប្រវត្តិសាស្ត្រស្នាមព្រះហស្តសម្តេចព្រះនរោត្តមសីហនុលាក់ខ្លួននៅភូមិភាគឥសាន

បូរីអូរស្វាយជារមណីយដ្ឋានប្រវត្តិសាស្ត្រស្នាមព្រះហស្តសម្តេចព្រះនរោត្តមសីហនុលាក់ខ្លួននៅភូមិភាគឥសាន

0 មត្តិ

ស្ទឹងត្រែង÷ បុរីអូរស្វាយ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីអំពីការបង្កើតស្រុកបូរីអូរស្វាយសែនជ័យ ក្នុងខេត្តស្ទឹងត្រែងបន្ថែមទៀតយោងតាមអនុក្រឹត្យលេខ ០៦អនក្រចុះថ្ងៃទី៨ ខែមករាឆ្នាំ២០១៩កន្លងទៅ។

រមណីយដ្ឋានបុរីអូរស្វាយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ០៧ពីទីរួមខេត្តស្ទឹងត្រែងដោយឆ្លងកាត់តាមស្ពានទន្លេសេកុង ឆ្ពោះទៅព្រំប្រទល់ប្រទេសឡាវ ប្រមាណ៥០គីឡូម៉ែត្រ ដល់ភូមិឫទ្ធិសែនជ័យ និងផ្លូវបំបែកទៅខាងឆ្វេងដៃឆ្ពោះទៅកាន់ស្រុកបូរីអូរស្វាយសែនជ័យចម្ងាយ១០គីឡូម៉ែត្រទៀត។

សកម្មភាព អ្នកទេសចរណ៍ទៅលេង

រមណីយដ្ឋាននេះជាស្នាមព្រះហត្ថ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅដើមទសវត្សរ៍ទី៦០ ដើម្បីការពារព្រំដែនប្រទេសកម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាង។សម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានប្រកាសឱ្យកេណ្ឌប្រជាពលរដ្ឋខ្មែរដែលគ្មានដីធ្លីផ្ទះសម្បែងឱ្យមករស់នៅបង្កបង្កើនផលនៅទីនោះ ។ ព្រះអង្គបានប្រគល់ដីឱ្យពលរដ្ឋមួយគ្រួសារ៥ហិចតានិងសង់ផ្ទះ និងផ្តល់សត្វគោក្របីឱ្យពលរដ្ឋចិញ្ចឹមដោះស្រាយជីវភាព ។

ទិដ្ឋភាពរមណីយដ្ឋាន តំបន់អូរស្វាយ

តមកទៀតព្រះអង្គបានរៀបចំបង្កើតជាសាលារៀន មណ្ឌលសុខភាពប៉ុស្តិ៍នគរបាល សង់វត្តអារាមនៅទីនោះផងដែរ ក្រោយសង់រួចរាល់បានសម្ពោធនៅថ្ងៃ ១៧ខែឧសភាឆ្នាំ១៩៦៨ ។

អតីតបុរីអូរស្វាយកកើតនាឆ្នាំ១៩៦២តាមផែនការ៥ឆ្នាំរបស់សម្តេចព្រះនរោត្តមសីហនុ ភស្តុតាងសំខាន់ៗមានដូចជាស្តូបដែលព្រះអង្គបានកសាងនៅឆ្នាំ១៩៦៤មានរាងដូចជាជួងកម្ពស់៤ម៉ែត្រសង់ក្បែរមាត់ទន្លេមេគង្គចម្លាក់នៅជ្រុងនៃទិសធំទាំង៤ផ្នែកខាងត្បូងឆ្លាក់ព្រះបាទនរោត្តសីហនុគ្រងរាជ្យនិងមានរូបវិមានឯករាជ្យផងដែរ។

រមណីយដ្ឋានអូរស្វាយរដូវវស្សា

នៅខាងកើតជារូបព្រះរាជសកម្មភាពព្រះអង្គកំពុងកាន់ញញូដំដែកគោលជញ្ជាំងផ្ទះឈើរូបចម្លាក់នៅជ្រុងខាងជើងជាព្រះរាជសកម្មភាពពេលទ្រង់កំពុងរត់កីឡា ចម្លាក់នៅជ្រុងខាងលិចជាព្រះរាជសកម្មភាពព្រះអង្គកំពុងធ្វើពលកម្មកាយដីក្នុងព្រះរាជសកម្មភាព។

ទិដ្ឋភាពអស្ចារ្យរបស់ខេត្តស្ទឹងត្រែង

សំណង់ជាច្រើននៅទីនេះត្រូវបានសាងសង់ ដែលមានសំណង់ផ្ទះល្វែងសាលាស្រុកផ្សារសំណង់ខ្លះត្រូវបានបាក់ចូលក្នុងទន្លេ និងខ្លះទៀងសាងមិនទាន់រួចត្រូវបានផ្អាកឆ្នាំ១៩៧០រហូតដល់បច្ចុប្បន្ននេះ។

តំបន់បូរីអូរស្វាយជាតំបន់មានសក្តានុពលទេសចរណ៍ធម្មជាតិរួមមាន÷ទស្សនាសត្វផ្សោតទន្លេមេគង្គ ស្ទូចត្រីបែបធម្មជាតិនិងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនារដូវប្រាំ ដើមឈើដុះក្នុងទឹកបង្ហាញឫស យ៉ាងល្អប្រណិតក្នុងរដូវវស្សាឈើទាំងឡាយហាក់បីដូចជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យកម្រមាននៅលើទឹកដីកម្ពុជានេះ ។

 

 

 

អត្ថបទពាក់ព័ន្ធ