បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ១២នាក់ដែលឆ្លងដែនខុសច្បាប់ទៅប្រទេសថៃត្រូវកម្លាំងយោធាកងពលតូចថ្មើជើងលេខ៥១ទប់ស្កាត់កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈពួកគេកំពុងឆ្លងដែនទៅប្រទេសថៃត្រង់ចំនុចភូមិសាស្ត្រភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
ករណីឃាត់ខ្លួនពលករខាងលើមានការបញ្ជាផ្ទាល់របស់លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ ៥១៤ ដឹកនាំចុះបង្ក្រាបនិងទប់ស្កាត់បានទាន់ពេល ។
ជាក់ស្តែងថៃ្ងទី០៨ខែធ្នូឆ្នាំ២០២១មេបញ្ជាការវរ លេខ៥១៤បានដឹកនាំកម្លាំងដើម្បីទប់ស្កាត់ពលករឆ្លងដែនចូលទៅប្រទេសថៃតាមច្រករបៀងបានចំនួន១២នាក់នៅភូមិជោគជ័យ-ណងចាន់ ។
ក្រោយពីឃាត់ខ្លួនលោកបាននែនាំពួកគេកុំអោយបន្តចាញ់បោកមេខ្យល់ដែលបញ្ចុះបញ្ចូលនាំឆ្លងដែនដោយ ខុសច្បាប់ហើយប្រឈមនិងអស់លុយកាក់ទៀតផង។
ជុំវិញករណីឃាត់ខ្លួនពលករខាងលើប្រជាពលរដ្ឋបង្ហើបថា បើមេខ្យល់ចេះស្គាល់ជាមួយ លោក ប៉ែន សុគន្ធ ម្ល៉េះទៅបានដោយរលូន ប៉ុន្តែក្នុងករណីមេខ្យល់ មិនបានចែកផលលាភអោយទេលោកប៉ែន សុគន្ធ មុខជាដាក់កម្លាំងចាំស្ទាក់ ចាប់ជាមិនខាន ។
សូមរំលឹកថា ទំនិញសព្វសារពើគេចពន្ធ បានចេញតាមច្រករបៀង ណងចាន់ ក្រោមក្រសែភ្នែក របស់លោកមេបញ្ជាការវរសេនាតូចលេខ៥១៤ យ៉ាងត្រជាក់ត្រជំជាទីបំផុត ដោយសារមានការបើកដៃពី មេយោធាភូមិភាគ៥ ជាអ្នកធ្វើសេដ្ឋកិច្ច ៕