ភ្នំពេញ÷ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព ACU) ធ្វើការអង្កេត ស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ ចំពោះលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងហើយ ដោយសារជាប់ពាក់ព័ន្ធនិងការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជាង២ពាន់ហិកតាដែលជាដីរបស់រដ្ឋ ។
ក្រុមអ្នកតាមដានព្រឹត្តិការណ៍សង្គម បានកំពុងតែចាំអ៊ុតមើលលទ្ធផល សុំណុំរឿងមួយនេះយ៉ាងជក់ចិត្ត ហើយម្នាក់ បានបង្ហាញទស្សនៈផ្សេងៗគ្នា ទៀតផង។
លោក ឈួរ ចន្ទឌឿន គឺជា ចៅហ្វាយខេត្ត ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយកន្លងទៅ លោកមានឥទ្ធិពល ខ្លាំងក្លាណាស់បានយកក្រដាសប្រាក់ បាចសាចលើជើងគ្រាដែលបានពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី របស់ខ្លួននៅក្នុងទឹកដីឯខេត្តកំពង់ឆ្នាំងកាលពីកន្លងទៅ ។
សូមរំលឹកថាកាលពីលោកនៅជាអភិបាលខេត្តកំពង់ឆ្នាំងមានអ្នកសារព័ត៌មានបានជាប់គុក ច្រវាក់ខ្នោះឃ្នាង មិនតិចនាក់ទេ ដោយសារអ្នកកាសែតនោះចុះផ្សាយព័ត៌មានករណីរឿងរ៉ាវដីធ្លីពុករលួយមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំងហើយទន្ទឹមនឹងនេះអ្នកកាសែត ត្រូវគេចោទប្រកាន់ចាប់ដាក់ពន្ធនាគារ ទាំងអយុត្តិធម៌ ។
ឥឡូវនេះករណីដីធ្លីរបស់លោកត្រូវបានរាជរដ្ឋាភិបាល កម្ពុជា បើកការស៊ើបអង្កេតលើដំណើររឿងដីធ្លីរាប់ពាន់ហិចតា ដែលគេសង្ស័យថាលោក ឈួរ ចន្ទឌឿន ទន្ទ្រានយកដីរដ្ឋមកគ្រប់គ្រងកាលពីលោកនៅមានអំណាច ៕