បន្ទាយមានជ័យ÷សេចក្តីរាយការណ៍ពីពលករថា ល្ងាចថ្ងៃទី២៩វិច្ឆិកា២០២១នេះពួកគាត់ត្រូវ អាជ្ញាធរថៃចាប់ខ្លួន ខណៈកំពុងលាក់ខ្លួនពួនក្នុងចំការស្វាយ ក្នុងទឹកដីថៃរងចាំមេខ្យល់ខាងថៃយករថយន្តមកទទួលដឹកទៅបន្តទៀត ។
ពួកគេថាការធ្វើដំណើរនេះពលករម្នាក់ៗត្រូវបង់ប្រាក់ជូនមេខ្យល់ចំនួន៧០០០បាតប្រាក់ថៃនិងធានាដឹកដល់កន្លែងធ្វើការងារ ប៉ុន្តែពេលចូលដល់ក្បែរៗ ព្រំដែនកម្ពុជាថៃត្រូវកងទាហានឈុតខ្មៅចាប់ខ្លួនពួកគាត់ចោទពីបទ ល្មើសលបលួចឆ្លងដែនខុសច្បាប់។ លើសពីនេះប្រាក់ដែលប្រពន្ធកូនឲ្យនៅជាប់នឹងខ្លួនត្រូវចំណាយលើមេខ្យល់អស់ហើយក៏ត្រូវអាជ្ញាធរថៃចាប់បានទៀត ។
ចំណែកប្រពន្ធ,ប្តីនៅស្រុកខ្មែរ ប្រហែលជារំពឹងថា÷ប្តីរបស់អញបានសុខរកប្រាក់បានច្រើនដើម្បីឆាប់សងធនាគារឲ្យរួចដឹងអីថាប្តីត្រូវគេចាប់ដាក់គុកនោះ ។
សូមបងប្អូនដែលមានបំណងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មេត្តាកុំឲ្យឆ្លងដែនខុសច្បាប់អីងាយនឹងគ្រោះខ្លាំងណាស់ ៕