ទំព័រដើម ព័ត៌មានជាតិ រដ្ឋបាលខេត្តបន្ទាយមានជ័យបង្កើតគណកម្មាការចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនៃការទន្ទ្រានដីព្រៃលិចទឹក

រដ្ឋបាលខេត្តបន្ទាយមានជ័យបង្កើតគណកម្មាការចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនៃការទន្ទ្រានដីព្រៃលិចទឹក

0 មត្តិ

បន្ទាយមានជ័យ÷ អនុវត្តតាមបទបញ្ជាររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អោយពិនិត្យ និងទប់ស្កាត់ការរំលោភទន្ទ្រានដីព្រៃលិចទឹក នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកាឆ្នាំ២០២១ នេះនៅសាលប្រជុំនៃសាលាខេត្ត បន្ទាយមានជ័យ មានកិច្ចប្រជុំបន្ទាន់មួយដើម្បី រៀបចំបង្កើតគណកម្មការចុះបង្ក្រាប និងទប់ស្កាត់ការរំលោភ ទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ដឹកនាំប្រជុំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ។


នៅក្នុងកិច្ចប្រជុំនេះ ឃើញថា លោកឃុំចំនួនពីរ នៅស្រុកព្រះនេត្រព្រះ បានអះអាងថា នៅចំណុចតំបន់៣ដីព្រៃលិចទឹកពិតជាមានការរំលោភបំពានពីសំណាក់ពលរដ្ឋ ពិតមែនដោយភូមិសាស្ត្រនោះស្គុគស្មាញពេក ឃុំពិបាកក្នុងការគ្រប់គ្រង។


លោក រ័ត្នដាសាណង់ អភិបាលស្រុកមង្គលបូរី អះអាងថានៅក្នុងភូមិសាស្ត្រស្រុកមង្គលបូរី មិនមានការរំលោភទន្ទ្រានដីព្រៃលិចទឹកត្រង់តំបន់៣ក្នុងភូមិសាស្ត្រស្រុកនេះធ្ងន់ធ្ងរនោះទេ។ ចំណែកស្រុកព្រះនេត្រព្រះដែលមានការរំលោភបំពានទន្ទ្រានព្រៃលិចទឹកខ្លាំងជាពិសេសនៅក្នុងឃុំប្រសាទនោះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានលើកឡើងថា៖ ការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនោះ គឺកើតឡើងតាំងតែពីលោកមិនទាន់មកកាន់តំណែងជាអភិបាលស្រុកនេះម្លេះ! ពោលគឺវាកើតឡើងតាំងពីជំនាន់អភិបាលស្រុកមុនៗរួចទៅហើយ។


លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា៖ ចំពោះបញ្ហារំលោភបំពានដីព្រៃលិចទឹកទាំងតំបន់១តំបន់២និងតំបន់៣ បើមានមន្ត្រីណារមាស់ដៃ ឬជ្រុលជាបានសញ្ញេធ្វើលិខិតកាន់កាប់លើដីរដ្ឋត្រូវបញ្ឈប់ឬដកខ្លួនជាបន្ទាន់បើមិនចង់មានបញ្ហាដល់ខ្លួនព្រោះតាមប្រសាសន៍របស់សម្តេច គឺដកហូតដីទាំងអស់នោះមកវិញ។


ក្នុងនោះដែរលោកឧត្តមសេនិយត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបានថ្លែងថា ចំពោះបេសកម្មនេះខាងកម្លាំងកង បានត្រៀមកម្លាំងរួចជាស្រេចហើយក្នុងការចុះប្រតិបត្រការ សហកាជាមួយអាជ្ញាធរខេត្តក្នុងការបង្ក្រាបបទល្មើសទន្ទ្រានដីព្រៃលិចទឹកនេះ។
កិច្ចប្រជុំនេះ ឯកឧត្តម អ៊ុ រាត្រី បានសម្រេច បង្កើត គណកម្មកា ចម្រុះរួមមានកម្លាំង ទាំង៣ មាននគរបាលកងរាជអាវុធហត្ថនិងយោធា ដោយចុះទៅកាន់ចំណុចឃុំប្រាសាទ ឃុំភ្នំលៀប នៃស្រុកព្រះនេត្រព្រះនិងឃុំសំបួរស្រុកមង្គលបូរីដោយប្រើប្រាស់កាណូតជាង១០គ្រឿងចុះទៅកាន់តំបន់ព្រៃលិចទឹកនៅព្រឹកថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២១នេះតែម្តង៕

អត្ថបទពាក់ព័ន្ធ