កំពង់ឆ្នាំង÷ប្រាសាទថ្មមប្តី ឬប្រាសាទស្លុតតី ដែលសង់នៅលើទីទួលមួយកន្លែងក្បែរជើងភ្នំទូកមាស ស្ថិតនៅក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រាសាទនេះមានចម្ងាយប្រមាណ២៧គ.ម ពីក្រុងកំពង់ឆ្នាំងនិងចុះពីផ្លូវក្រាលកៅស៊ូ ស្រុកកំពង់លែង ។ យើងអាចធ្វើដំណើរទៅតាមផ្លូវដីស ចម្ងាយ ៨២៥ម៉ែត្រទៀត ទើបទៅដល់បរិវេណប្រាសាទនោះ ។ ប្រាសាទនេះយោងតាមឯកសារស្រាវជ្រាវបានបង្ហាញថា កសាងក្នុងចន្លោះសតវត្សទី៧-៨ តាមរចនាបថកំពង់ព្រះ ក្នុងលទ្ធិព្រហ្មញ្ញសាសនាដើម្បីឧទ្ទិសដល់ ព្រះវិស្ណុក ប្រាសាទតូលមានប្រាង្គចំនួនបីនៅទន្ទឹមគ្នា…
ទេសចរណ៍
-
-
ទេសចរណ៍ព័ត៌មានសំខាន់ៗ
ហេតុអ្វីបានជាប្រជាពុទ្ធបរិស័ទនាំគ្នាទៅបន់ស្រន់នៅវត្តរលំជ្រៃ?
ដោយ Preap Vantanakដោយ Preap Vantanakបន្ទាយមានជ័យ÷វត្តរលំជ្រៃគឺជាវត្តមួយក្នុងចំណោមវត្តអារាមនានាក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ វត្តនេះនៅមិនឆ្ងាយពីទីរួមស្រុកថ្មពួកប៉ុន្មានទេ ហើយជាញឹកញាប់ឲ្យតែដល់ថ្ងៃឧបោសថសិល និងថ្ងៃពេញបូណ៌មីឬខែដាច់ គេសង្កេតឃើញពុទ្ធបរិស័ទជិតឆ្ងាយ នាំគ្នាកុះករទៅបន់ស្រន់នៅវត្តខាងលើ ។ យោងតាមប្រសាសន៍របស់លោកតា អាចារ្យវត្តរលំជ្រៃម្នាក់បានឲ្យដឹងថា÷មូលហេតុដែលនាំឲ្យមាន ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ មកថ្វាយបង្គំព្រះពុទ្ធរូច្រើនបែបនេះ គឺដោយសារ មានព្រះពុទ្ធរូប១ ព្រះអង្គដែលមានអាយុកាល វែងឆ្ងាយ។ ព្រះអង្គត្រូវបាន អតីតព្រះចៅអធិការវត្ត រលំជ្រៃធ្វើសមាធិឃើញកប់ជ្រៅក្នុងស្រះទឹកមួយ កន្លែងនៅបរិវេណប្រាង្គប្រាសាទបន្ទាយទ័ពដែលនៅមិនឆ្ងាយពី ប្រាសាទបន្ទាយឆ្មាដែរ ។…
-
ទេសចរណ៍ព័ត៌មានជាតិ
ប្រាសាទតាមន្តធំ-មាន់ធំស្ងាត់ភ្ញៀទេសចរណ៍ទៅទស្សនា
ដោយ Preap Vantanakដោយ Preap Vantanakឧត្តរមានជ័យ÷ប្រាសាទតាមន្ត ជួនកាលត្រូវបានគេហៅថា ប្រាសាទតាមាន់ ផងដែរ ព្រោះមានសម្លេងស្រដៀងគ្នា ប៉ុន្តែឈ្មោះដែលត្រឹមត្រូវគឺ ប្រាសាទតាមន្ត គឺជាប្រាសាទមន្តអាគម ពុំមែនពាក់ព័ន្ធនឹងមាន់ទាអ្វីទេ ។ មានប្រាសាទចំនួន ២ ស្ថិតនៅក្បែរគ្នាគឺប្រាសាទតាមន្តតូច និងប្រាសាទតាមន្តធំ ដែលយើងលើកមកនិយាយខាងក្រោមនេះ ។ ប្រាសាទតាមន្តធំ គឺជាស្នាដៃល្អឯករបស់បុព្វបុរសខ្មែរ ស្ថិតនៅលើជម្រាលនៃជួរភ្នំដងរែក ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ឈមនឹងឃុំបាក់ដៃ ស្រុកភ្នំដុងរ៉ាក់ ខេត្តសុរិន្ទរបស់សៀម ។…
-
ទេសចរណ៍ព័ត៌មានជាតិ
ប្រាសាទតាក្របីហេតុអ្វីមានទាហានសៀមនៅការពាររួមគ្នា?
ដោយ Preap Vantanakដោយ Preap Vantanakឧត្តរមានជ័យ÷ប្រាសាទតាក្របីឬប្រាសាទតង្វាយ ជាស្ថាបត្យកម្មខ្មែរនាសតវត្សទី១១ ដល់ទី១៣ក្នុងរាជព្រះបាទសូរ្យវ្មន័ទី២ និង ព្រះបាទឧទ័យាទិត្យវ្មន័ទី២ ។ ការកសាងប្រាង្គប្រាសាទនេះឡើង ដើម្បីឧទ្ទិសដល់ព្រះឥសូរ្យ ដូចគ្នាទៅនិង ប្រាសាទព្រះវិហារប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូចដែលស្ថិតនៅលើជួរភ្នំដងរែកដូចគ្នា ។ ប្រាសាទតាក្របីមានទីតាំងស្ថិតក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការ ចូលទន្ទ្រានកាន់កាប់ របស់ពួកទាហានសៀមកំឡុងឆ្នាំ២០០៨ ក្នុងនោះកងទាហានកម្ពុជា និងថៃ មានការបាញ់ប្រយុទ្ធគ្នាដណ្តើមគ្រប់គ្រងប្រាសាទតាក្របីនេះ…