(បន្ទាយមានជ័យ)៖ ខេត្តបន្ទាយមានជ័យដីព្រៃលិចទឹកតំបន់បីត្រូវរុករានទន្ទ្រានយកមានផ្ទៃដី5,350ហិកតា និងបង្ក្រាប២ករណីត្រូវបញ្ជូនទៅតុលាការត្រាក់ទ័រ2គ្រឿងកាលពីឆ្នាំ2020កន្លងទៅ។ លោក ឡុញ វុទ្ធី នាយខ័ណ្ឌរដ្ឋបាលជនផលខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី01 ខែធ្នូ ឆ្នាំ2021ថា៖ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រិត្យលេខ197ដើម្បីកំណត់ព្រំដែនតំបន់3បឹងទន្លេសាបក្នុងខេត្តបន្ទាយមានជ័យមានស្រុកព្រះនេត្រព្រះឃុំប្រាសាទ ឃុំភ្នំលៀប និងស្រុកមង្គលបូរីឃុំសំបួរ ត្រូវបានបោះបង្គោលកំណត់ព្រំដីតំបន់បីជាបឹងទន្លេសាប ហើយរកឃើញមានការលួចទន្ទ្រានរានយកដីតំបន់បីមានចំនួន5,350ហិកតា។ លោកបានបញ្ជាក់ថា៖ក្រោយបោះបង្គោលកំណត់ដីតំបន់3បឹងទន្លេសាបកាលពីឆ្នាំ2010.2011គឺមាន48បង្គោលមានបោះដោយថ្នាក់ជាតិមានចំនួន26បង្គោល បោះបង្គោលដោយថ្នាក់ខេត្តមានចំនួន22បង្គោលរកឃើញការរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់3បឹងទន្លេសាបមានផ្ទៃដី5,350ហិកតា ក្នុងស្រុកព្រះនេត្រព្រះមានឃុំប្រាសាទផ្ទៃដី650ហិកតា ឃុំភ្នំលៀបផ្ទៃដី4,700ហិកតា ដែលរុករានទន្ទ្រានដីព្រៃលិចទឹកតំបន់3ដែលជាជម្រោកមច្ឆាជាតិត្រូវបានទន្ទ្រានយកមុនការកំណត់ព្រំបង្គោលដីព្រៃលិចទឹកតំបន់ក្នុងភូមិសាស្គ្រ 2ស្រុក មានស្រុកបង្គលបូរី និងស្រុកព្រះនេត្រព្រះ។ហើយកាលពីឆ្នាំ2020មន្ត្រីជំនាញបានបង្ក្រាបបទល្មើសទន្ទ្រានរានយកដីព្រៃតំបន់3 បឹងទន្លេសាបមាន2ករណីត្រូវបានបញ្ជូនទៅតុលាការមានវត្ថុតាងត្រាក់ទ័រ2គ្រឿងម៉ូតូ1គ្រឿង…
Category:
ព័ត៌មានជាតិ
-
-
សន្តិសុខសង្គម
ជនសង្ស័យម្នាក់ត្រូវ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យឃាត់ខ្លួន ករណីលួច(យកទូរស័ព្ទដៃ០១គ្រឿង)
ដោយ adminដោយ adminជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចដីឡូត៍ ស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យមានគ្នា ០១នាក់ បានធ្វើសកម្មភាពលួច (យកទូរស័ព្ទដៃ០១គ្រឿង) នៅចំណុច ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ…