បន្ទាយមានជ័យ÷ប្រជាពលរដ្ឋនៅភូមិអូរជ្រៅសង្កាត់និងក្រុងប៉ោយប៉ែតចំណុចអគារថ្មីបានសម្តែងការព្រួយបារម្ភចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន ដោយពួកគេលើកឡើងថានៅពេលយប់ស្ងាត់
ព័ត៌មានជាតិ
-
-
ព័ត៌មានជាតិសន្តិសុខសង្គម
មេសន្តិសុខCASINO HOLIDAY POIPETត្រូវជនបរទេសវ៉ៃបែកឈាម
ដោយ Preap Vantanakដោយ Preap Vantanakបន្ទាយមានជ័យ÷ កាលពីរសៀលថ្ងៃទី០៨ខែធ្នូ២០២១មេកងសន្តិសុខរបស់ក្រុមហ៊ុនកាសុីណូ ហូលីដេប៉ោយប៉ែតបានរងការវាយប្រហារពីជនបរទេសម្នាក់បន្ទាប់ពីរូបនោះព្យាយាមអូសវ៉ាលីចូលទៅក្នុងក្រុមហ៊ុនCASINO ។
-
ព័ត៌មានជាតិសុខភាព និង សម្រស់
ឡេលាបស្បែកជាអាវុធមុខពីរសុភាពនារី៩០ភាគរយមិនបានយល់ដឹង?
ដោយ Preap Vantanakដោយ Preap Vantanakភ្មំពេញ÷ ក្រុមស្ត្រីភាគច្រើនលើសលប់ដែលងប់ងល់នឹងការប្រើប្រាស់គ្រឿងក្រអូប-ឡេលាស្បែក ឲ្យស និងធ្វើឲ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ ហើយស្ត្រីទាំងនោះ ភាគច្រើនជាស្ត្រីមានអាយុចាប់ពីម្ភៃក្រាស់ រហូតដល់
-
ព័ត៌មានជាតិព័ត៌មានសំខាន់ៗ
ឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានចែកឃីតដល់មនុស្សចាស់ចំនួន៤០០នាក់នៅស្រុកភ្នំស្រុក
ដោយ Preap Vantanakដោយ Preap Vantanakបន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី០៨ខែធ្នូ២០២១លោកតា លោកយាយមានវ័យចាស់ជរាចំនួន៤០០នាក់នៅក្នុងស្រុកភ្នំស្រុកទទួលអំណោយ(ជាឃីត)កញ្ចប់មាន
-
ទេសចរណ៍ព័ត៌មានជាតិ
រមណីយដ្ឋានភ្នំព្រះធាតុទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក
ដោយ Preap Vantanakដោយ Preap Vantanakកំពង់ឆ្នាំង÷រមណីយដ្ឋានភ្នំព្រះធាតុជា រមណីយដ្ឋានមួយស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង មានចម្ងាយពីទីរួមខេត្តប្រមាណជា៨៤ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ រមណីយដ្ឋាននេះភ្ញៀវទេសចរណ៍អាចទៅកម្សាន្តយ៉ាងសប្បាយរីករាយលើថ្មស្រស់ស្អាតធំៗនិងទាក់ទាញ រួមជាមួយនឹងម្លប់ឈើធំៗ ត្រឈឹងត្រឈៃជាទីមនោរម្យ។ ពេលទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងបានទស្សនានូវទេសភាពវាលស្រែបឹងបួរធំល្វឹងល្វើយ ដើមត្នោតដ៏ស្រស់ត្រកាលដុះរៀបជាជួរៗគួរចង់គុយគន់ ។ ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធសម្រាប់ប្រជាពលរដ្ឋដែលមានជំនឿលើផ្លូវបរមី និងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្ត ជាលក្ខណៈគ្រួសារនិងជួបជុំមិត្តភក្ត្រដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ ។ តទៅថ្ងៃខាងមុខពលរដ្ឋនៅតំបន់នេះអាចមានជីវភាពធូរធាដោយការលក់ដូរម្ហូបអាហារនិងផលិតផលក្នុងស្រុកតាមដងផ្លូវប្រសិនបើអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធចុះរៀបចំរមណីយដ្ឋានខាងលើឲ្យកាន់តែមានសោភណ័ភាពល្អជាងនេះដើម្បីទាក់ទាញភ្នែកអ្នកទៅទស្សនា មិនដឹងជាពលរដ្ឋលោកសប្បាយចិត្តយ៉ាងណាទេ ៕…
-
ព័ត៌មានសំខាន់ៗសន្តិសុខសង្គម
ពលរដ្ឋខ្មែរប៉ងឆ្លងដែនចូលថៃតាមផ្លូវកាត់ត្រូវកម្លាំងវរព្រំដែន៨១៥ទប់ស្កាត់
ដោយ Preap Vantanakដោយ Preap Vantanakបន្ទាយមានជ័យ÷វរសេនាតូចនគរបាលការពារព្រំដែន គោកលេខ៨១៥ស្រុកម៉ាឡៃបានធើ្វការទប់ស្កាត់មុខសញ្ញាពលករលួចឆ្លងដែនចូលទៅប្រទេសថៃតាមច្រករបៀងស្ថិតក្នុងភូមិសាស្ត្រឃុំអូរសំពណ៌ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី០៨ខែធ្នូឆ្នាំ២០២១។ លោកមេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨១៥បានឲ្យដឹងថាវេលាម៉ោង ០៤:៥០នាទីកម្លាំងប៉ុស្ដិ៍ក្បាលទំនប់ចំនួនរូបដឹកនាំដោយលោកវរសេនីយ៍ត្រី រឿមប៊ុនរិទ្ធនាយប៉ុស្ដិ៍ សហការជាមួយកម្លាំងយោធាសឹករងបានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន០៦នាក់ស្រី០៣នាក់។នៅចំណុចភូមិបន្ទាយទី២ឃុំអូរសំពណ៌ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យត្រង់គោលដៅចំការស្វាយចន្ទី ។ លោកវរសេនីយ៍ឯកសួងសៅ បានបន្តទៀតថាពលករដែលលបលួចឆ្លងដែននោះពួកគាត់មកពីខេត្តចំនួន២ សៀមរាបចំនួន៥នាក់ និងឧត្តរមានជ័យ០១នាក់។បន្ទាប់ពីធ្វើការណែនាំអប់រំពួកគាត់ឲ្យយល់ពីវិធានការទប់ស្កាត់ស្ដីពីការឆ្លងរាលដាលជំងឺCovid-19 រួចមកសមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាឲ្យពួកគាត់ឈប់ធើ្វសកម្មភាពឆ្លងដែនខុសច្បាប់ទៀត។ តមកលោកមេបញ្ជាការបានប្រគល់ពលករខាងលើជូនផ្នែកជំនាញនៃអធិការដ្ឋានគរបាលស្រុកម៉ាឡៃដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់បន្ត ។ លោក វរសេនីយ៍ឯក សួង សៅថា នគរបាលការពារព្រំដែនគោកលេខ៨១៥តែងគោរពតាមអនុសាសន៍របស់ថ្នាក់ដឹកនាំជាពិសេសបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងបទបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលបានដាក់ឲ្យអនុវត្តន៍ ។ សូមរំលឹកថាកម្លាំងនគរបាលការពារព្រំដែនគោក…
-
ព័ត៌មានសំខាន់ៗសន្តិសុខសង្គម
លោកឈួរ ចន្ទ័ឌឿន អតិតអភិបាលខេត្តកំពង់ឆ្នាំងកំពុងតែរងបណ្តឹងរឿងដីធ្លីរាប់ពាន់ហិកតា
ដោយ Preap Vantanakដោយ Preap Vantanakភ្នំពេញ÷ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព ACU) ធ្វើការអង្កេត ស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ ចំពោះលោក ឈួរ ច័ន្ធឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងហើយ ដោយសារជាប់ពាក់ព័ន្ធនិងការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជាង២ពាន់ហិកតាដែលជាដីរបស់រដ្ឋ ។ ក្រុមអ្នកតាមដានព្រឹត្តិការណ៍សង្គម បានកំពុងតែចាំអ៊ុតមើលលទ្ធផល សុំណុំរឿងមួយនេះយ៉ាងជក់ចិត្ត ហើយម្នាក់ បានបង្ហាញទស្សនៈផ្សេងៗគ្នា ទៀតផង។ លោក ឈួរ ចន្ទឌឿន គឺជា ចៅហ្វាយខេត្ត…
-
ទេសចរណ៍ព័ត៌មានជាតិ
ប្រាសាទស្លុតតីឬថ្នមប្តីលាក់ខ្លួននៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង
ដោយ Preap Vantanakដោយ Preap Vantanakកំពង់ឆ្នាំង÷ប្រាសាទថ្មមប្តី ឬប្រាសាទស្លុតតី ដែលសង់នៅលើទីទួលមួយកន្លែងក្បែរជើងភ្នំទូកមាស ស្ថិតនៅក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រាសាទនេះមានចម្ងាយប្រមាណ២៧គ.ម ពីក្រុងកំពង់ឆ្នាំងនិងចុះពីផ្លូវក្រាលកៅស៊ូ ស្រុកកំពង់លែង ។ យើងអាចធ្វើដំណើរទៅតាមផ្លូវដីស ចម្ងាយ ៨២៥ម៉ែត្រទៀត ទើបទៅដល់បរិវេណប្រាសាទនោះ ។ ប្រាសាទនេះយោងតាមឯកសារស្រាវជ្រាវបានបង្ហាញថា កសាងក្នុងចន្លោះសតវត្សទី៧-៨ តាមរចនាបថកំពង់ព្រះ ក្នុងលទ្ធិព្រហ្មញ្ញសាសនាដើម្បីឧទ្ទិសដល់ ព្រះវិស្ណុក ប្រាសាទតូលមានប្រាង្គចំនួនបីនៅទន្ទឹមគ្នា…
-
ទេសចរណ៍ព័ត៌មានជាតិ
ប្រាសាទតាមន្តធំ-មាន់ធំស្ងាត់ភ្ញៀទេសចរណ៍ទៅទស្សនា
ដោយ Preap Vantanakដោយ Preap Vantanakឧត្តរមានជ័យ÷ប្រាសាទតាមន្ត ជួនកាលត្រូវបានគេហៅថា ប្រាសាទតាមាន់ ផងដែរ ព្រោះមានសម្លេងស្រដៀងគ្នា ប៉ុន្តែឈ្មោះដែលត្រឹមត្រូវគឺ ប្រាសាទតាមន្ត គឺជាប្រាសាទមន្តអាគម ពុំមែនពាក់ព័ន្ធនឹងមាន់ទាអ្វីទេ ។ មានប្រាសាទចំនួន ២ ស្ថិតនៅក្បែរគ្នាគឺប្រាសាទតាមន្តតូច និងប្រាសាទតាមន្តធំ ដែលយើងលើកមកនិយាយខាងក្រោមនេះ ។ ប្រាសាទតាមន្តធំ គឺជាស្នាដៃល្អឯករបស់បុព្វបុរសខ្មែរ ស្ថិតនៅលើជម្រាលនៃជួរភ្នំដងរែក ស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ឈមនឹងឃុំបាក់ដៃ ស្រុកភ្នំដុងរ៉ាក់ ខេត្តសុរិន្ទរបស់សៀម ។…
-
ទេសចរណ៍ព័ត៌មានជាតិ
ប្រាសាទតាក្របីហេតុអ្វីមានទាហានសៀមនៅការពាររួមគ្នា?
ដោយ Preap Vantanakដោយ Preap Vantanakឧត្តរមានជ័យ÷ប្រាសាទតាក្របីឬប្រាសាទតង្វាយ ជាស្ថាបត្យកម្មខ្មែរនាសតវត្សទី១១ ដល់ទី១៣ក្នុងរាជព្រះបាទសូរ្យវ្មន័ទី២ និង ព្រះបាទឧទ័យាទិត្យវ្មន័ទី២ ។ ការកសាងប្រាង្គប្រាសាទនេះឡើង ដើម្បីឧទ្ទិសដល់ព្រះឥសូរ្យ ដូចគ្នាទៅនិង ប្រាសាទព្រះវិហារប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូចដែលស្ថិតនៅលើជួរភ្នំដងរែកដូចគ្នា ។ ប្រាសាទតាក្របីមានទីតាំងស្ថិតក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការ ចូលទន្ទ្រានកាន់កាប់ របស់ពួកទាហានសៀមកំឡុងឆ្នាំ២០០៨ ក្នុងនោះកងទាហានកម្ពុជា និងថៃ មានការបាញ់ប្រយុទ្ធគ្នាដណ្តើមគ្រប់គ្រងប្រាសាទតាក្របីនេះ…