សៀមរាប÷ ប្រាសាទតាសោមជាប្រាសាទកសាងឡើងនារាជកាលព្រះពុទ្ធសាសនាចូលមកដល់ដំបូងមានទីតាំងស្ថិតនៅខាងកើតប្រាង្គប្រាសាទនាគព័ន្ធ។ ប្រាសាទនេះ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី០៧ ឧទ្ទិសថ្វាយដល់ព្រះបិតារបស់ទ្រង់និងព្រះពុទ្ធសាសនា ព្រោះយើងមានហេតុសំអាង ដោយសារមានចំលាក់ព្រះពុទ្ធរូបជាច្រើននៅតាម ជញ្ជាំងប្រាសាទ ។ ប្រាសាទតូចដែលមានរចនាប័ទ្មបាយ័ននិងរបងព័ទ្ធជុំវិញរាងទាបផ្ទាល់ដី ប៉មប្រាសាទបែរទៅរកគោបុរៈ និងកន្លែងសញ្ញាកាកបាទខាងក្នុងប្រាសាទគឺដូចគ្នាខ្លាំងណាស់ទៅនឹងប្រាសាទតាព្រហ្ម។ មានចម្លាក់ជាច្រើនមានសភាពល្អនៅឡើយ និងបង្ហាញយ៉ាងពិសេសនូវការស្ថាបនាឡើងយ៉ាងវិចិត្រសម្រាប់ស្នាដៃសតវត្សរ៍ទី១២។ អ្វីដែលគួរកត់សម្គាល់ពីចម្លាក់ទេវតា គឺបង្ហាញអំពីបុគ្គលិកលក្ខណៈមិនធម្មតារបស់សម័យកាលនោះទៀតផង ៕
សេដ្ឋកិច្ច
-
-
ព័ត៌មានអន្តរជាតិសេដ្ឋកិច្ច
ម៉ាកាវជាទីក្រុងល្បីឈ្មោះបំផុតផ្នែកបនល្បែងកំពុងសំឡឹងមើលបច្ចេកវិទ្យា5G
ដោយ Preap Vantanakដោយ Preap Vantanakម៉ាកាវដែលមានភាពល្បីល្បាញខាងបនល្បែងកាស៊ីណូរបស់ខ្លួនគឺការសម្លឹងឃើញបច្ចេកវិទ្យាថ្មីៗថែមទៀតដូចជា 5G, ភាពវៃឆ្លាតសិប្បនិម្មិត (AI) និង Cloud Computing ដើម្បីធ្វើឌីជីថលឧស្សាហកម្មជាច្រើនរបស់ខ្លួន និងផ្លាស់ប្តូរឲ្យទៅជាទីក្រុងឆ្លាតលើលោក។ ម៉ាកាវមានក្រុមហ៊ុនប្រហែល 300 សាជីវកម្មពហុជាតិក្រុមហ៊ុន Unicorn បណ្តាក្រុមហ៊ុននិងការចាប់ផ្តើមរួមទាំងភាសាចិនដ៏លើសលប់ផងដែរ ។ ក្រុងម៉ាកាវ ត្រូវបានរាប់បញ្ចូលទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន មានដូចជាក្រុមហ៊ុន Tencent និងក្រុមហ៊ុន Huawei បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងសម្រាប់ពិព័រណ៍បច្ចេកវិទ្យាអន្តរជាតិ…
-
ព័ត៌មានជាតិសេដ្ឋកិច្ច
វិស័យអចលនទ្រព្យនៅជាយដែនខ្មែរថៃជាប់គាំង២ឆ្នាំឌុបពាណិជ្ជករលែងហ៊ានកំរើកខ្លួន
ដោយ Preap Vantanakដោយ Preap Vantanakបន្ទាយមានជ័យ÷ក្រុមឈ្មួញកណ្តាលលើវិស័យដីធ្លីនិងផ្ទះល្វែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ៗហាក់នៅជាប់ទ្រឹង ខណៈសេដ្ឋកិច្ចប្រទេសកម្ពុជាមិនទាន់ងើបនៅឡើយ ។ អ្នកជំនាញថា កាលពីឆ្នាំ២០១៨ វិស័យអចលនទ្រព្យហាក់លោតកញ្ជ្រោលខ្លាំង ធ្វើឲ្យអ្នកមានទ្រព្យមធ្យម អាចបញ្ចេញទុនក្នុងការរកស៊ីលើ វិស័យដីធ្លីបាន ។ព្រោះកំណើនទីផ្សារបានកំរើកគ្រប់ទីកន្លែង ទាំងវិស័យផ្ទះល្វែង និងខុនដូផងដែរ ប៉ុន្តែអ្វីដែលអ្នករកស៊ី ស្រួលរកជាងគេ គឺមុខជំនួញខាងដីឡូតិ៍ ពាណិជ្ជករ ពិតជា រកចំណូលបានខ្ពស់និងលឿនជាងការរកស៊ី ផ្សេងៗ ៣០ដង ។…
-
ព័ត៌មានជាតិសេដ្ឋកិច្ច
ងៀតត្រីកេះរដូវត្រីត្រូវ១គីឡូក្រាមតម្លៃត្រឹមតែ១៦មុឺនរៀលប៉ុណ្ណោះ ?
ដោយ Preap Vantanakដោយ Preap Vantanakបន្ទាយមានជ័យ÷ ប្រជានេសាទឆ្នាំនេះកំពុងប្រមូលផលនេសាទត្រីយ៉ាងរីករាយ ត្បិតអីរដូវរំហើយបានមកដល់គាប់ជួនឆ្នាំនេះតម្លៃត្រីហាក់កំពុងតែ ធ្លាក់ថ្លៃ ជាងឆ្នាំមុនៗបើទោះបីជាទិន្នផលនេសាទត្រី ឆ្នាំនេះមិនសូវសម្បូរក៏ដោយ ។
-
សេដ្ឋកិច្ច
ព្រំសំណាងត្រូវបានពលរដ្ឋចាត់ទុកថាជាជើងខ្លាំង១រូបនៅកម្ពុជា?
ដោយ Preap Vantanakដោយ Preap Vantanakកីឡាព័ត៌មាន÷ អ្នកតាមដានរឿងរ៉ាវវៃតប់គ្នា ក្នុងសង្គមខ្មែរ បច្ចុប្បន្នបានចាត់ទុកកីឡាករ ព្រំសំណាងថាជាជើងខ្លាំង១រូបប្រចាំប្រទេសកម្ពុជានាយុគ្គសម័យខូវិដ-19 នេះជាមួយ