ទំព័រដើម ទេសចរណ៍ អ្នកលេងភ្នាល់លុយរវាង ឈុតសេរីវ៉ាន់ថងនិងសូត្រវាសនាពិបាកសម្រេចចិត្ត

អ្នកលេងភ្នាល់លុយរវាង ឈុតសេរីវ៉ាន់ថងនិងសូត្រវាសនាពិបាកសម្រេចចិត្ត

ព័ត៌មាន ជាតិ និង កីឡា

0 មត្តិ

ភ្នំពេញ÷ អ្នកតាមដានសិល្បៈគុនខ្មែរម្នាក់ៗកំពុងតែបែកអារម្មណ៏ខណ:បានឃើញសមត្ថភាពរបស់កីឡាករកម្ពុជា២ដួងកំពុងតែរះលើសង្វៀនISI យ៉ាងត្រដែតនាពេលថ្មីៗនេះ គឺ អ្នកខ្លះផ្តោតសំខាន់លើកីឡាករ សូត្រ វាសនា ដែលមានថ្វីជើងល្អ ផ្តួលឲ្យគូប្រកួតបោះបង់ឱកាសលើសង្វៀបានមានប្រសិទ្ធភាព មិនសូវប្រើកម្លាំងកាយច្រើនទេ ។

ចំណុចល្អរបស់ កីឡាកររូបនេះ ឈរ ទាត់ ប៉ុន្តែផ្លែជើងរបស់គេមានទម្ងន់ដូចដុំថ្ម ចំណែកស្នៀតម៉ាត់ត្រង់ទៀតសោត ក៏រហ័សមិនណយដែរពោល គឺកណ្តាប់ដៃវៃចូលធ្ងន់ៗលើដៃគូ ជង្គង់របស់គេក៏អាចចាក់ទម្លាយពោះទឹកធើ្វឲ្យដៃគូឲ្យសន្លប់បានងាយៗផងដែរ ។
បើយើងសរុបព្រឹត្តិការណ៍៤ប្រកួតចុងក្រោយរបស់សូត្រវាសនា គឺបានបំបាក់ដៃគូឲ្យអន់ចង់ស្ទើគ្រប់គ្នា ក្នុងនោះមានទាំង វែង សុភក្តិ ដែលជាជើងល្អកីឡាករ មានផ្លែកែងមុតស្រួចក៏ត្រូវបានសូត្រ វាសនា បំបាក់ធ្មុងហើយដែរ កាលពីប្រកួតជម្រុះពានរង្វាន់ នាសប្តាហ៍កន្លងទៅ សុភក្តិ បានបោះបង់ការប្រកួត ដោយសារទម្ងន់ជើងសូត្រ វាសនា ធាត់បំបែកកង់ ឡើងញ័រខ្លួន ។ ទន្ទឹមនឹងនេះ កីឡាករ វាន់ វឿន ដែលមានរហស្សនាមថា អ្នកលេងកាំភ្លើងភ្លោះ ក៏ជាកីឡាករ មានស្នៀតចម្រុះល្អហើយ ផ្លែកែងនិងជង្គង់ក៏មុតស្រួចដែរ។ ទីបំផុត ត្រូវបាន សូត្រ វាសនា បំបាក់ធ្វើឲ្យកីឡាកររូបនេះ រអានឹងទម្ងន់ជើងថ្មរបស់គេផងដែរ ។
ចំណែក ឯកីឡាកររាហ៊ូមាស ឈុតសេរី វ៉ាន់ថង ក៏មិនណាយដែរ ថ្វីត្បិតថាគេមានរូបរាងតូចល្អិតនិងកម្ពស់ទាបក៏ពិតម៉ែត កីឡាកររូបនេះមានលក្ខណៈពិសេសរបស់គេគឺ បច្ចេកទេសខ្ពស់ ក្នុងការប្រកួតជាមួយដៃគូម្តងៗ ។
ជាក់ស្តែងថ្មីៗនេះ ឈុតសេរី វ៉ាន់ថង បានយកឈ្នះម្ចាស់ខ្សែក្រវាត់មាស និងប្រាក់រង្វាន់ធំ ថៅកែគោ កីឡាករមុខសេដ អេលិតចំរើន ។ តមកទៀត គេបានប្តូរផ្តាច់ជាមួយ កីឡាករជើងរន្ទះ វែង សុភក្តិ បង្កើតជាព្រឹត្តិការណ៍ដ៏ស្វិតស្វាញលើសង្វៀន ISI ធ្វើឲ្យមជ្ឈដ្ឋាន អ្នកលេងគុនខ្មែរ ហើបគូថពីកៅអី ស្ទើរគ្រប់ៗ គ្នា។ ខណៈឃើញ វែង សុភក្តិ មានប្រៀបជាង  វ៉ាន់ថង ដោយប្រើស្នៀតចូលគៀកវៃជង្គង់ លើសេរី វាន់ថង ម្តងៗ ស្ទើទន់ធ្លាយធុងទឹក គ្រាប្រកួត ក្នុងទឹក២ និងទឹក៣ ។  លុះចូលទឹក៤ជាឱកាសរបស់វាន់ថង វិញម្តងស្របពេល ម្ចាស់ជើងរន្ទះ វែងសុភក្តិ បានថមថយកម្លាំង គឺ វ៉ាន់ថងបានប្តូរស្នៀតវៃនិងបច្ចេកទេសថ្មីៗ វៃសន្ធាប់លើកីឡាករជើងខ្លាំង វែង សុភក្តិ ដោយឈរប្រើស្នៀត ប្រយោលនិង ឆ្មក់ បញ្ចេញ កណ្តាប់ដៃជាគោល ធ្វើឲ្យកីឡាករជើងខ្លាំង វែង សុភក្តិ ឆ្ងល់ ។ ខណ:វ៉ាន់ថង ប្រើយុទ្ធសាស្ត្រទាត់ជើងក្រោមនិងវៃលើផ្ទៃមុខចូលជាច្រើនដៃ ក្រៅពីនេះ វ៉ាន់ ថង ធាក់ធុងទឹកជាស្នៀតងាយធើ្វអោយដៃគូថមថយកម្លាំង។ តមកប្រើស្នៀតរុញច្រានឲ្យ វែង សុភក្តិ ដួលលើតាពីប្លិ៍ ច្រើនដង លើជាឱកាសធើ្វអោយ រាហ៊ូមាស វ៉ាពិន្ទុលើ វែង សុភក្តិ ចាប់ពីទឹក៤និងទឹក៥ ។

ចំណុចខ្លាំងរបស់រាហ៊ូមាស ខេត្តបាត់ដំបង គឺ មិនចេះធ្វើពុធជាកីឡាករសម្បូរយុទ្ធសាស្ត្រ ពេលប្រកួត ហើយចេះរក្សាកម្លាំងសួសបានល្អ ។ចំណែកចំណុចល្អរបស់ សូត្រ វាសនាវិញម្តង ផ្លែ វ៉ៃដៃ-ជើងធ្ងន់ៗ មានជំហររឹងមាំ ប៉ុន្តែ មានចំណុចខ្សោយត្រង់ពេលដួលឆាប់អស់សួស បើគេដឹង របៀបវ៉ៃជាមួយនោះ គឺ វាសនា មានរាសីអន់លើក្បាលពោះ  ពេលអស់សួស សញ្ញាគឺ បែខ្នង។

សរុបឲ្យខ្លី សម្រាប់អ្នកទាំង២បើឈុតសេរីវ៉ាន់ថង ទប់ស្កាត់ចង្វាក់របស់ វាសនា បានដល់៥ទឹក នោះ វ៉ាន់ ថង នឹងឈ្នះពិន្ទុជាមិនខាន ។

ប៉ុន្តែករណី ដែលវាសនា ប្រថុយ ស្នៀតបំបែកកង់ នោះ វ៉ាន់ថងនឹងពិបាកទប់ទល់ណាស់ ព្រោះទម្ងន់ជើងគេ ធ្ងន់ជាង វ៉ាន់ថង ផង ករណីទប់មិនជាប់ នោះវាសនា នឹងសុីជាមិនខាន ៕

បើជាការទស្សទ៍ទាយវិញ 60វ៉ាន់ថងនឹងឈ្នះ 40 វាសនា  ផលលំបាក របស់ ឈុតសេរីវ៉ាន់ថង គឺ មានកម្ពស់ទាបជាង សូត្រ វាសនា ៕

អត្ថបទពាក់ព័ន្ធ