ភ្នំពេញ÷ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតន័រ)បានបញ្ជាក់ថា ករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតន័រមិនមែនជាសំណុំរឿងបោកប្រាស់ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ។ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានបញ្ជាក់ថាការនេះជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។
យ៉ាងណាមជ្ឈដ្ឋានមតិ របស់ប្រជាពលរដ្ឋកម្ពុជា បានចាត់ទុក ក្រុមហ៊ុនខាងលើ ថាជា ក្រុមហ៊ុនមានគំនិត ទុច្ចរិតបោកប្រាស់ សាច់ប្រាក់ពីពលរដ្ឋខ្មែរ ដែលក្រីក្រតែប៉ុនណោះ ៕