ទំព័រដើម ព័ត៌មានជាតិ ពលរដ្ឋប្រទះឃើញទារកម្នាក់សង្ស័យម្តាយគ្មានលទ្ធភាពចិញ្ចឹមចោលក្នុងចំការដំឡូងមី

ពលរដ្ឋប្រទះឃើញទារកម្នាក់សង្ស័យម្តាយគ្មានលទ្ធភាពចិញ្ចឹមចោលក្នុងចំការដំឡូងមី

0 មត្តិ

ប៉ៃលិន ៖មានការភ្ញាក់ផ្អើលក្រោយពីប្រជាពលរដ្ឋប្រទះឃើញទារកតូចម្នាក់ទម្ងន់ ២,០៧គីឡូក្រាមមានច្រមុះស្រួច សម្បុរសណ្តែកបាយប្រហែល ជាម៉ែចិត្តអប្រិយសម្រាលរួចក៏យកទៅប្លង់ចោលនៅក្នុងដីចំការដំឡូងមីមួយកន្លែងនៅក្នុងទឹកដីខេត្តប៉ៃលិន។

ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា មូលហេតុដែលខ្លួនប្រទះឃើញទារកនោះដោយសារដើរទៅរកកាប់ចេកក្បែរចំការនោះក៏ប្រទះឃើញទារកនោះដេកត្រូវគេគ្របដណ្តប់ដោយស្លឹកដំឡូងមីពីលើនៅមានទាំងឈាមហូរចេញពីផ្ចិតគួរឲ្យសង្វេគខ្លាំងណាស់ដង្ហើមនៅដកតិចៗឃើញដូច្នេះខ្លួន ក៏រត់ទៅប្រាប់អ្នកជិតខាងឱ្យជួយរាយការណ៍ជូនមេភូមិនិងសមត្ថកិច្ចនគរបាលឱ្យចុះពិនិត្យភ្លាមទារកនោះ។

ហេតុការណ៍ប្រទះឃើញទារកអភ័ព្វនោះខ្ទង់ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០២ខែមករា ឆ្នាំ២០២៤ស្ថិតនៅចំណុចចំការដំឡូងមីក្នុងភូមិព្រៃមង្គលសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ទារកខាងលើត្រូវបានប្រគល់ឱ្យមេការស្តង់ដំឡូងមីម្នាក់ឈ្មោះ វ៉ិត សុខលី អាយុ៣៤ឆ្នាំនិងប្រពន្ធ ឈ្មោះ ទិត្យ ឆវ័ន្ត អាយុ៣១ឆ្នាំមានកូនស្រី០២នាក់ ក្នុងបន្ទុកជាអ្នកយកទៅចិញ្ចឹមបីបាច់ ។

ទារកអភព្វ័នោះត្រូវបានមហាជនដាក់រហ័សនាមឲ្យភ្លាមៗតែម្តងគឺ ឈ្មោះលីសុខសំណាង។ បុរសជាមេការស្តង់ដំឡូងមីខាងលើ និងភរិយា បានសន្យាថា នឹងចិញ្ចឹមមើលថែ កូន លីសុខសំណាងនេះឲ្យដូចជាកូនខ្លួនបង្កើត ព្រោះកូននេះ ជាទេវតាផ្តល់ឲ្យខ្លួនយ៉ាងប្រាកដ ពុំនោះទេ គ្មាននិស្ស័យស្រលាញ់ទេបុរសដដែលបន្ថែមទៀតថា អារម្មណ៍របស់ខ្លួន និងភរិយាពេលឮដំណឹងថាមានគេរើសបានកូននេះភ្លាម ខ្ញុំហាក់មានអ្វីចម្លែកក្នុងចិត្តបុកពោះ ហើយក៏នាំភរិយាទៅសុំគេតែម្តង ៕

 

អត្ថបទពាក់ព័ន្ធ