ទំព័រដើម ព័ត៌មានជាតិ គ្រូបង្រៀនគណិតវិទ្យាល្បួងសិស្សស្រី អាយុ ១៥ឆ្នាំ ចូលផ្ទះសំណាក់ រួម-ដំណេក បានសម្រេចម្តងត្រូវចាប់៧ន

គ្រូបង្រៀនគណិតវិទ្យាល្បួងសិស្សស្រី អាយុ ១៥ឆ្នាំ ចូលផ្ទះសំណាក់ រួម-ដំណេក បានសម្រេចម្តងត្រូវចាប់៧ន

0 មត្តិ

ភ្នំពេញ÷ ឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូបង្រៀន ផ្នែកគណិតវិទ្យា នៅអនុវិទ្យាល័យ បែកចាន ស្រុកអង្គស្នួលរស់នៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនករណីល្បួង កូនសិស្សស្រី អាយុ ១៥ឆ្នាំម្នាក់ចូលផ្ទះសំណាក់ សំណាងណាស់ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។

ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា បានស្រឡាញ់ ជនរងគ្រោះ និងបបួលចូល ផ្ទះសំណាក់ និងបានធ្វើសកម្មភាព រួមភេទ ជាមួយជនរងគ្រោះបានសម្រេច ចំនួនមួយលើកមែន ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ តាមពាក្យបណ្តឹង របស់ឪពុក ក្មេងស្រីរងគ្រោះ ។

អត្ថបទពាក់ព័ន្ធ