ព្រះសីហនុ៖ នៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣នេះ ជនជាតិចិន៥នាក់ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួនជាបន្ដបន្ទាប់ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នានៅចំណុចផ្ទះជួលមួយកន្លែង ផ្លូវបេតុងក្រោយក្រុមហ៊ុនផ្ញើឥវ៉ាន់ជេអេនធី អ៊ិចប្រេស ឃ្លាំងលើក្រុមទី៨ភូមិ៣សង្កាត់លេខ១ក្រុងព្រះសី ហនុខណៈជនរងគ្រោះម្នាក់ត្រូវបានរំដោះចេញដោយសុវត្ថិភាព។
កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលសង្កាត់លេខ១ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់បានទីតាំងដែលក្រុមជនសង្ស័យចាប់បង្ខាំងជនរងគ្រោះ។ ពេលចុះទៅដល់ទីតាំងកើតហេតុបានឃើញ ជនរងគ្រោះជាបុរសជនជាតិចិនម្នាក់ដៃជាប់ខ្នោះជាមួយបង្កាន់ដៃជណ្តើរផ្ទះនិងធ្វើការចាប់ឃាត់ខ្លួនបាន ជនសង្ស័យជាជនជាតិចិនចំនួន២នាក់ដែលព្យា យាមរត់គេចខ្លួនពីកន្លែងកើតហេតុ ។
ដោយទទួលបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួនណារិន្ទ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៣ទើបធ្វើការចាប់ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន៣នាក់បន្ថែមទៀតនៅចំណុចខុនដូរមួយកន្លែងភូមិ១សង្កាត់៣ក្រុងព្រះសីហនុ៕