ទំព័រដើម ព័ត៌មានសំខាន់ៗ មន្ត្រីនគរបាលឋានៈជាអធិការរងក្រុងព្រះវិហារស្លាប់ដោយសារគ្រាប់កាំភ្លើងជាច្រើនគ្រាប់

មន្ត្រីនគរបាលឋានៈជាអធិការរងក្រុងព្រះវិហារស្លាប់ដោយសារគ្រាប់កាំភ្លើងជាច្រើនគ្រាប់

សន្តិសុខសង្គម

0 មត្តិ

ខេត្តព្រះវិហារ÷អធិការរងក្រុងព្រះវិហារម្នាក់បានស្លាប់យ៉ាងអនោចអធម្ម័យគ្រាប់កាំភ្លើងអាកា ៤៧បាញ់សម្លាប់ជាច្រើនគ្រាប់លើដងខ្លួននិងផ្ទៃមុខ។

ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោងប្រហែល១៩ព្រឹកថ្ងៃទី១០ មីនាឆ្នាំ២០២៣ ស្ថិតនៅផ្ទះផ្ទាល់ខ្លួនរបស់ជនរងគ្រោះស្ថិតនៅភូមិគោកប៉េងសង្កាត់កំពុងប្រណាក់ក្រុងនិងខេត្តព្រះវិហារ ។

ប្រភពព័ត៌មានបានឲ្យដឹងថា÷ក្រោយពេលកើតហេតុព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំលេងបានដឹកនាំមន្ត្រីនគរបាលជំនាញក្រុងនិងខេត្តព្រះវិហារចុះពិនិត្យសាកសពជនរងគ្រោះ ដែលមានឈ្មោះក្រូច ប៊ុនតូរ  មានតួនាទីជាអធិការរងក្រុងព្រះវិហារទទួលផែនបង្ក្រាបបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារ  ។

ក្រោយត្រួតពិនិត្យ ជំហានដំបូង សមត្ថកិច្ចបានសន្និដ្ឋានជាករណី ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនិងអាវុធអាកា៤៧ជាច្រើនគ្រាប់ ក្នុងនោះសមត្ថកិច្ចនៅមិនទាន់ដឹងការពិតនៃរឿងរ៉ាវផ្តើមពីអ្វីនៅឡើយទេ ។

យ៉ាងណាក៏ដោយចុះសមត្ថកិច្ចនគរបាលជំនាញខេត្តកំពុងធ្វើកោសល្យវិច្ច័យនិងស្រាវជ្រាវពីមូលហេតុពិត ដែលនាំអោយ មន្ត្រីនគរបាលខាងលើ បាញ់សម្លាប់ខ្លួនឯងនេះ ។

ចំណែកពលរដ្ឋ ដែលបានឃើញ ស្លាកស្នាម និងមុខរបួសបានឲ្យដឹងថា បើជាករណី អត្តឃាតសម្លាប់ខ្លួនឯង មិនគួរណា សពជនរងគ្រោះ មានស្នាមត្រូវគ្រាប់កាំភ្លើង ច្រើនកន្លែងម្ល៉េះ ? មតិដដែលថា បើជាករណីបាញ់សម្លាប់ខ្លួនឯង មែនយ៉ាងច្រើន បាញ់ត្រូវ៣គ្រាប់ ប៉ុន្តែនេះគ្រាប់កាំភ្លើងត្រូវលើ ដងខ្លួន ជាច្រើនគ្រាប់ពិតជាការសង្ស័យមែន ៕

 

អត្ថបទពាក់ព័ន្ធ