បន្ទាយមានជ័យ ៖នៅថ្ងៃ ទី៨ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺគួរឲ្យអនិច្ចាណាស់ កូនកំលោះបែរបែរ ជាត្រូវស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះគោយន្តកន្ត្រៃជាមួយបងជីដូនមួយយកលុយទៅប្រគល់ជូនខាងស្រីដើម្បីរៀបមង្គលការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ខាងមុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារគោយន្តដាច់ដៃចង្កូត ហើយរ៉េធ្លាក់ចូលប្រឡាយទឹកក្ក្រឡាប់ ចំណែកបងស្រីជីជីដូនមួយ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
យោងតាមនគរបាលស្រុកថ្មពួក បានឲ្យដឹងថា÷នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខណៈគោយន្តកន្ត្រៃធ្លាក់ប្រឡាយទឹក នៅចំណុចកំណាត់ផ្លូវលេខ២៥៦៣ថ្មពួកបឹងត្រកួនខាងកើតវត្តគោករមៀត ប្រហែល៣០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ១២-១៣ ស្ថិតក្នុងភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថាមុនពេលកើតហេតុ ឈ្មោះ ឡាត់ សុខា ភេទប្រុសអាយុ៣៦ឆ្នាំរស់នៅភូមិបឹងតាស្រីឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ បានបើកបរគោយន្ដកន្ត្រៃយកលុយទៅប្រគល់ឲ្យម្តាយឪពុកខាងស្រី នៅភូមិគោកត្រាច ឃុំគោកស្នួលស្រុកក្រឡាញ់ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើតនិងរួមដំណើរមានគ្នា០៧នាក់ កូនកំលោះ-កូនក្រមុំនិងមានដាក់អុសផងដែរ។
ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ គោយន្តកន្ត្រៃក៏បានជាប់កាំលាវ ចង្កូតហើយក៏រ៉េក្បាលគោយន្តកន្ត្រៃធ្លាក់ចូលប្រឡាយជ្រៅខាងឆ្វេង ក្រឡាប់បណ្ដាលអោយអ្អករួមដំណើរស្លាប់និងរបួសដូចខាងក្រោម ៖
១ ឈ្មោះ ព្រឿន មឹក ភេទស្រីមានអាយុ៣៣ឆ្ឆាំស្លប់នៅនឹងកន្លែង ។
២ ឈ្មោះ ព្រឿន សៀត ភេទស្រី អាយុ៣៦ឆ្នាំបានរងរបួសធ្ងន់ ។
៣ឈ្មោះ អិន អាន ភេទប្រុសមានអាយុ៣៥ឆ្នាំបានរបួសធ្ធ្ងន់បាក់ដៃ។ ៤ ឈ្មោះ ឈី វ៉ាន់ថៃ ភេទប្រុស មានអាយុ១៨ឆ្នាំ បេក្ខភាពកូនកំលោះត្រូវបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកថ្មពួក
៥ ឈ្មោះ ជាតិ សុខន ភេទស្រី មានអាយុ១៩ឆ្នាំ រស់នៅភូមិគោកត្រាច ឃុំគោកស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប បេបេក្ខភាពកូនក្រមុំបានរបួសធ្ងន់បាក់ដៃឆ្វេង និង៦ ឈ្មោះ ហាប់ តល់ ភេទប្រុស មានអាយុ៥៥ឆ្នាំនៅភូមិជាមួយគ្នារបួសបាក់ជើងខាងស្ដាំ ដោយឡែកអអ្នកបើកបរ មានសុវត្ថិភាព មិនបានរបួសអ្វីទេ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបាន ដំណឹងស្តីពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កម្លាំងជំនាញចរាចរណ៍ស្រុកថ្មពួក បានចុះទៅដល់កន្លែងកើតហេតុដឹកអ្នករបួសយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ជាបន្តបន្ទាប់ ។
ចំណែកអ្នក ដែលបានស្លាប់បាត់បង់ជីវិតសមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិនៃសពដើម្បីដឹកយកទៅធ្វើបុណ្យតាតាមប្រពៃណីរៀងៗខ្លួន ៕