ភ្នំពេញ÷បុរសអនិកជនខ្មែរអាមេរិកម្នាក់បានវាយប្រពន្ធរបស់ខ្លួនឲ្យសន្លប់យកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹកកន្លែងកាលពីម៉ោងង១១ នឹង២៥នាទីព្រឹកថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២៣ នៅចំណុចបុរីមួយកន្លែងផ្ទះ១១A ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះកែវស្រីមុំ ភេទស្រីមានអាយុ៣៨ឆ្នាំស្រុកកំណើតឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់ ស្នាក់នៅភូមិ១០០ខ្នងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ ចំណែកជនសង្សយ័ជាប្ដីមានឈ្មោះ មូល ណេតមានអាយុ៦៨ឆ្នាំអនិកជនខ្មែរអាមេរិកកាំងមានកូនចំនួន២នាក់ស្នាក់នៅម្តុំរោងកច្រ៦ជាន់ ។
ក្រោយវាយសម្លាប់ ប្រពន្ធហើយបុរសជាជនសង្ស័យបានរត់គេចខ្លួនបាត់មិនដឹងថា ទៅទីណានោះទេ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់កំណត់មុខសញ្ញា ចាប់ខ្លួនជន សង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕