ទំព័រដើម ទេសចរណ៍ រមណីយដ្ឋានទីជ្រោះបរឡាងជាទីមនោរម្យទាក់ទាញភ្ញៀវទេសចរណ៍ក្នុងខេត្តបាត់ដំបង

រមណីយដ្ឋានទីជ្រោះបរឡាងជាទីមនោរម្យទាក់ទាញភ្ញៀវទេសចរណ៍ក្នុងខេត្តបាត់ដំបង

ទេសចរណ៍

0 មត្តិ

បាត់ដំបង÷ តំបន់ទេសចរណ៍និងរមណីយដ្ឋានជាច្រើននៅក្នុងទឹកដីខេត្តបាត់ដំបងដែលជាអាណាខេត្តរបស់ប្រទេសកម្ពុជាហើយក៏ជាខេត្តចង្រុកស្រូវ មានព្រំប្រទល់ជាប់និងប្រទេសថៃផ្នែកខាងលិច ខាងត្បូងនិងខេត្តពោធិ៍សាត់ខាងកើតជាប់ ដងទន្លេសាបចំណែកខាងជើងជាប់និងខេត្តបន្ទាយមានជ័យផង។

ក្រៅពីសក្តានុពលលើវិស័យកសិកម្មនិងឧស្សា ហកម្មខេត្តបាត់ដំបងក៏បានផ្សារភ្ជាប់នឹងវិស័យទេសចរណ៍បែបធម្មជាតិជាច្រើនទៀតក្នុងនោះយើងផ្តោតសំខាន់និងទឹកធ្លាក់បរឡាងដែលជាកន្លែងលំហែរអារម្មណ៍ដ៏អស្ចារ្យសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍បរទេសផងដែរ ។

សោភ័ណភាពនៃទឹកជ្រោះឬទឹកធ្លាក់បរឡាងពិតជាបង្ហាញសម្រស់ស្រស់ផូរផង់ព្រៃឈើខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ ផ្សែងអ័ព្ទចេញពីទឹកបង្កើតបានជាខ្យល់ជំនោរបក់រវិចៗធ្វើឲ្យអ្នកទេសចរណ៍ ផងទាំងឡាយសប្បាយរីករាយជាមួយស្នូរសំឡេងទឹកធ្លាក់ពីលើអាកាសប៉ះទង្គិចជាមួយផ្ទាំងសិលា ពិតជាពិរោះរណ្ដំចិត្ត ។

អ្នកទេសចរណ៍ម្នាក់មកពីរាជធានីភ្នំពេញ ឈ្មោះ មា ឡា ជាស្ត្រី មានអាយុ២៧ឆ្នាំនាងបាន រៀបរាប់អំពី ទិដ្ឋភាពទូទៅនៃរមណីយដ្ឋានធម្មជាតិទឹកជ្រោះបរឡាង នេះថាជាកន្លែងដ៏ពិសិដ្ឋសម្រាប់លុបបំបាត់ទុក្ខសោករោគចិត្តចេញពីអារម្មណ៍តានតឹង របស់មនុស្សបាន ខណៈបានមកដល់ឃើញទិដ្ឋភាពនៃទឹកជ្រោះបរឡាងហើយ ។

កញ្ញាបន្តថា ទឹកជ្រោះបរឡាងនេះមានទីតាំងស្ថិតនៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានចម្ងាយ៩០ គីឡូម៉ែត្រ ពីរង្វង់​មូល​ដំបង​ក្រញ៉ូងទៅ ។

ម៉ា ឡា បានបន្តទៀតថា÷ទឹកធ្លាក់បរឡាងស្ថិតនៅក្នុងប្រភេទទឹកជ្រោះឬទឹកធ្លាក់ដ៏កម្ររីឯចំណុចសំខាន់ៗនៅទីនោះមានដូចជា៖ហែលទឹកលេង បន្ធូរបន្ថយអារម្មណ៍តានតឹងហើយទេសភាពនៅក្បែរៗនោះមានផ្ទាំងថ្មធំៗស្រដៀងសត្វដំរី ចំណែក ព្រៃឈើវិញពណ៌ខៀវស្រងាត់ខ្យល់អាកាសត្រជាក់បរិសុទ្ធ ហើយពេលល្ងាចឡើងស្នូរសំឡេង សត្វបក្សីយំត្រហឹងអឺងកងពិតជាគួរឲ្យចង់ស្តាប់ខ្លាំងណាស់។

ការធ្វើដំណើរកំសាន្តទៅកាន់ទីនោះចំនួន៣ថ្ងៃពិត ជាពិបាកដកចិត្តចេញពីកន្លែងដ៏ពិសិដ្ឋនេះខ្លាំងណាស់  ព្រោះថាសកម្មភាពតូតន្ត្រី នៃសម្លេងទឹកធ្លាក់រណ្តំចិត្តខ្លាំងលាយឡំនឹងសំឡេងសត្វព្រៃកម្រ ធ្វើឲ្យខ្ញុំចង់ទៅលេងនៅទីនោះម្តងហើយម្តងទៀត  ៕

ដោយ ស៊ីក្លូខ្មែរ

 

អត្ថបទពាក់ព័ន្ធ