ទំព័រដើម ព័ត៌មានជាតិ ជនបរទេស២នាក់សង្ស័យពុលថ្នាំដេកសន្លប់នៅមុខផ្សាររាត្រីផ្កាយប្រាំក្រុងប៉ោយប៉ែត

ជនបរទេស២នាក់សង្ស័យពុលថ្នាំដេកសន្លប់នៅមុខផ្សាររាត្រីផ្កាយប្រាំក្រុងប៉ោយប៉ែត

សន្តិសុខ

0 មត្តិ

បន្ទាយមានជ័យ÷ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតបានប្រទះឃើញបុរស២នាក់ជាជនជាតិឥណ្ឌូនេសុីដេកសន្លប់ស្តូកស្តឹងនៅមុខផ្សាររាត្រីទឹកពុះ(ផ្កាយប្រាំ)ស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ ។

រូបភាពពេលស្រវឹង ដេកសន្លប់

ប្រជាពលរដ្ឋដែលនៅក្នុងហេតុការណ៏ បានឲ្យដឹងថា មិនដំបូងឡើយគេបានឃើញជនបរទេស២នាក់ បានដើរមកពីខាងជើង ហើយមកអង្គុយនៅ កៅអីខាងមុខ កាស៊ីណូ ផារ៉េមិច ស្រាប់តែម្នាក់ បានដួលសន្លប់បាត់មាត់ឈឹង ឯម្នាក់ទៀតដើរទៅ សំដៅទៅក្នុងផ្សារ ហើយបានដេកសន្លប់ លើតុ ជាហេតុធ្វើឲ្យមហាជនផ្អើលឆោឡោរត់ចេញពី ជនរងគ្រោះនោះ ។ ព្រោះពួកគេខ្លាចឆ្លងមេរោគខូវិដ-19 ពីជនបរទេសទាំងនោះ ។

នៅម៉ោង១១និង៤៥នាទី អង្គភាពព័ត៌មានសុីក្លូខ្មែរប៉ុស្តិ៍យើង បានទទួលដំណឹងពីពលរដ្ឋថា ជនបរទេស២នាក់ បានដេកសន្លប់បាត់ស្មារតី នៅកន្លែងកើតហេតុខាងលើ ហើយបានមកដល់ កន្លែងជាក់ស្តែងបានឃើញបុរសម្នាក់ដេក នៅមុខច្រកចូលផ្សារ និងម្នាក់ទៀតនៅខាង ក្នុងនៃផ្សារ សួរនាំក៏មិនឆ្លើយ ។

ភ្លាមនោះបានសួរនាំប្រភពព័ត៌មានពីសន្តិសុខ ដែលកំពុងយាមនៅទីនោះសន្តិសុខថា មិនដឹងថា ពួកគាត់កើតអ្វីដែរ ស្រាប់តែឃើញសភាពដូចនេះតែម្តង ។ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ភ្នាក់ងារយើងបាន ទូរស័ព្ទទៅលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ភ្លាមនោះលោកបាន បញ្ជាឲ្យកម្លាំង ប៉ុស្តិ៍ សង្កាត់រដ្ឋបាល អូរជ្រៅ និងកម្លាំង អធិការផង ចុះទៅដល់កន្លែងកើតហេតុ ដោយមានទាំង រថយន្តសង្គ្រោះបឋមផង ។

លោក អធិការបានបញ្ជាក់ថា ក្រោយកម្លាំងនគរបាលចុះទៅដល់និងនាំយកជនបរទេសទាំងនោះមកសួរនាំ ទើបដឹងថា÷ ពួកគេ ស្រវឹងស្រាជោកជាំ ដោយខ្លួនឯង គ្មានត្រូវថ្នាំសណ្តំអ្វីនោះទេ គឺផឹកតាំងពី ព្រលប់រហូតដល់ម៉ោង៤ទាបភ្លឺទើបឈប់ ហើយ ស្រវឹងលែងដឹងខ្លួន ។

ជនបរទេសខាងលើ មិនទាន់ដឹងអត្តសញ្ញាណរបស់ពួកគេនៅឡើយទេ យ៉ាងណាពួកគេ ត្រូវបាន ប្រភពបង្ហើបថា ជាជនជាតិ ឥណ្ឌូនេស៊ីទាំង២នាក់ ៕

ដោយ ស៊ីក្លូខ្មែរ

អត្ថបទពាក់ព័ន្ធ