ភ្នំពេញ÷ សពស្រ្តីរងគ្រោះឈ្មោះហ្គិចអ្នករកស៊ីបញ្ចាំដែលត្រូវឃាតកចាក់និងអារកសម្លាប់នៅ កាសុីណូណាហ្គាវើល១ក្នុងបន្ទប់ទឹកជាន់ទី១ ប្លន់ទ្រព្យនិងលុយប្រមាណជាង៦០ម៉ឺនដុល្លារកាលពីម៉ោង២២យប់ថ្ងៃទី១៦ខែមករាឆ្នាំ២០២៣។
សពស្ត្រីរងគ្រោះបានត្រូវដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដោយមានការយាមកាមយ៉ាងតឹងតែង ពីសំណាក់សមត្ថកិច្ចជំនាញ ។
គួរកត់សម្គាល់ផងដែរថាថ្មីៗនេះមានរឿងរ៉ាវជាច្រើនបានកើតឡើងនៅរាជធានីភ្នំពេញសុទ្ធសឹងជាករណី ឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ដែលសង្គមកម្ពុជាជាប្រទេសមួយពលរដ្ឋកាន់យកនូវលទ្ធិ ព្រះពុទ្ធសាសនាជឿលើកម្មផលនៃកម្ម ។
ជាក់ស្តែងករណីស្រ្តីម្នាក់ឈ្មោះ មាន់ធីតាបានជួលកម្មករម្នាក់ឲ្យសម្លាប់ប្តី ក្នុងតម្លៃ១០០០ដុល្លារ ទីបំផុតត្រូវបានសមត្ថកិច្ច រកមុខឃើញឃាតករដៃឆៅនោះ ។ គេសង្ឃឹមថាករណីស្ត្រីថៅកែហាងបញ្ចាំ ខាងលើសមត្ថកិច្ចនឹងមិនឲ្យជនដៃឆៅ ទមិឡដែលបានចាក់សម្លាប់លើ ស្ត្រីរងគ្រោះនោះបានគេចផុតពីសំណាញ់ច្បាប់បាននោះទេ ៕ ស៊ីក្លូខ្មែរ