ភ្នំពេញ÷លោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យ សសស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាសស្នងការរងទទួលផែន ព្រហ្មទណ្ឌបានបញ្ជាក់ប្រាប់ ពីមូលហេតុ ដែលស្ត្រីជាប្រពន្ធ ជួលឃាតករ សម្លាប់ប្តីនោះដោយសារខឹងប្តី ដើរអត់ចូលផ្ទះពីបីថ្ងៃ ហើយចូលមកផផ្ទះវិញវាយធ្វើបាបខ្លួននេះអាចជាពាក្យ ដោះសារប៉ុណ្ណោះ ។
បើតាមខាងធនាគារ បានបញ្ជាក់ថាជនរងគ្រោះជាប្តី ជាមនុស្សស្លូតសុភាពរាបសារ មានអ្នកគោរព ស្រលាញ់ច្រើនមិនដូចការចោទប្រកាន់ របស់ប្រពន្ធឡើយ ។ គួររំលឹកថា ឈាមស្រែកស្បែកហៅ រំលង១ថ្ងៃក្រោយប្រទះឃើញសពប្តី ក៏បែកធ្លាយរឿងប្រពន្ធជួលឃាតករអោយសម្លាប់ប្តីតម្លៃ ១០០០ ដុល្លា ។
តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា ប្រពន្ធជនរងគ្រោះបានឆ្លើយសារភាពថាខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយ ជួលឈ្មោះធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ មុខរបរបើកឡានក្រឡុកសុីម៉ង់ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លារក្រោយពីរៀបចំគម្រោងរួចលុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០ល្ងាចនាទីខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅជា មកពួននៅក្នុងផ្ទះរបស់ខ្លួន។
លុះដល់ម៉ោង១២៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែមករា ឆ្នាំ២០២៣ ខ្លួនបានបើកទ្វាបន្ទប់ដេកឲ្យឈ្មោះ ធួក រ៉ាវី ហៅជា ចូលទៅធ្វើសកម្មភាពសម្លាប់ប្តីចំណែកខ្លួនចេញមកខាងក្រៅបន្ទប់ បន្ទាប់ពីឈ្មោះ ធួក រ៉ាវី ធ្វើសកម្មភាពសម្លាប់ប្តីរបស់ខ្លួនរួច ឈ្មោះ ធួក រ៉ាវី បានយកសពដាក់ចូលក្នុងកាបូបក្រណាត់មានដៃយួរពណ៌ក្រហម-សមានក្រឡាពងជីងចក់ក្រហម-ខ្មៅ។
បន្ទាប់មកឈ្មោះ ធួក រ៉ាវី បានហៅខ្លួនមកជួយលើកសពរបស់ប្តីដាក់ចូលក្នុងរថយន្តម៉ាក Toyota Camary ពណ៌សស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ 2BP-1150 ដោយដាក់នៅក្នុងផ្នែកកៅអីខាងក្រោយ ពេលដែលលើកសពប្តីដាក់ចូលក្នុងរថយន្តមិនរួចខ្លួនបានហៅឈ្មោះ ផាន ភ័ក្ត្រា ហៅនីតាភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិរាំងឈូក ឃុំខ្សែតស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលរស់នៅជាមួយដើម្បីមកជួយលើក ។
ក្រោយពីលើកដាក់ក្នុងរថយន្តរួចរាល់ហើយ ខ្លួននិងឈ្មោះ ធួក រ៉ាវី បានដឹកសពប្តីរបស់ខ្លួនមកទម្លាក់ ចោលនៅប្រឡាយទឹកស្ថិតក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទម្លាក់សពប្តីរបស់ខ្លួនរួចខ្លួន និងឈ្មោះ ធួក រ៉ាវី បើកឡានត្រលប់មកផ្ទះវិញ។
ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះ ធួក រ៉ាវី បានយកម៉ូតូរបស់ប្តីខ្លួន ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ ពាក់ស្លាក់លេខភ្នំ 1IW-9363 ជិះចេញទៅបាត់តែមិនដឹងទៅណាទេចំណែកប្រាក់ចំនួន ១,០០០$ថ្លៃឈ្នួលគឺខ្លួនពុំបានប្រគល់ ឲ្យទៅឈ្មោះធួក រ៉ាវី ទេ។ ស៊ីក្លូខ្មែរ