ទំព័រដើម ព័ត៌មានសំខាន់ៗ សង្ស័យលួចមានសហាយជាមួយប្រុងខាងក្រៅជួលឃាតករ១០០០ដុល្លារសម្លាប់ប្តី

សង្ស័យលួចមានសហាយជាមួយប្រុងខាងក្រៅជួលឃាតករ១០០០ដុល្លារសម្លាប់ប្តី

សន្តិសុខសង្គម

0 មត្តិ

ភ្នំពេញ÷ តាមចម្លេីយសារភាពស្ត្រីជាប្រពន្ធជនរងគ្រោះ ឈ្មោះ សាំង​ ធីតា មានអាយុ ៣៤ឆ្នាំ​ ជនជាតិខ្មែរ បានប្រាប់សមត្ថកិច្ចថាខ្លួននិងឈ្មោះវី​ ភេទ​បបបប្រុសអាយុជិត៤០ឆ្នាំជនជាតិខ្មែរមុខរបរជាជាងសំណង់បានប្រព្រឹត្តអំពើឃាតកម្មសម្លាប់ ប្តី​របស់ខ្លួន​ដោដោយធ្វេីការឆក់ផងនិងរិតកដើម្បីឲ្យស្លាប់ ព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា ។

ជនសង្ស័យឃាតករសម្លាប់មនុស្ស

ក្រោយបានសម្លាប់រហូតដល់ថ្ងៃត្រង់ទី១៥ ខែមករា ឆ្នាំ២០២៣កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះក្នុងតម្លៃ ១០,០០ដុល្លារសហរដ្ឋអា មេរិករួចហើយយកសពទៅប្លុងចោលក្នុងប្រឡាយទឹកមួយកន្លែងនៅចំណុច ភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល ។

សាកសព ឈ្មោះខឹម ផល្លី ភភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយស្តាប់ចម្លើយសារភាពរបស់ ស្ត្រីជាប្រពន្ធរួចរាល់ សមត្ថកិច្ចបាន កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទាំងពីរទៅអាយ្យការ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទពាក់ព័ន្ធ