បន្ទាយមានជ័យ÷ សាកសពទី២៨ត្រូវបានរកឃើញក្នុងបន្ទប់ទឹករួមជាន់ទី១០នៃអគារក្រុមហ៊ុនហ្រ្គែន ដាយមឹន Grand Daimond City ស្ថិតក្នុងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សេចក្តីរាយការច្បាស់ការមួយបានឲ្យដឹងកាលពីវេម៉ោង១៥និង២០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះក្រុមជំនាញរុះរើបានរកឃើញសាក សពចំនួន១នាក់បន្ថែមនៅជាន់ទី១០ក្នុងបន្ទប់ទឹករួមបន្ទាប់សពត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
លោកសៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងកាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០២៣ ក្រោយកោសល្យវិច័យបានបង្ហាញថាសពជនរងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិតដោយសារឈ្លក់ផ្សែងឆេះកាសុីណូ ។លោកបន្តប្រាប់ថាសពជនរងគ្រោះឈ្មោះ Chavivat peechapolភេទប្រុស មានអាយុ៥៨ឆ្នាំជនជាតិថៃកាន់លិខិតឆ្លងដែន លេខ AB1916225។ បច្ចប្បន្នសាកសពត្រូវរក្សាទុកក្នុងបន្ទប់រក្សាសាកសពនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត។
សូមរំលឹកថាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះមានហេតុការណ៍អគ្គីភ័យបានឆាបឆេះ កាស៊ីណូចំនួន២គឺកាស៊ីណូ Grand Daimond Cityនិង Poipet Resortនៅប៉ោយប៉ែតក្នុងហេតុការនោះបានបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន ២៧នាក់បានស្លាប់និងរបួសធ្ងន់ស្រាលចំនួន១៤៩ នាក់ជនរងគ្រោះមានជនជាតិថៃ ចិន ឥណ្ឌូនេស៊ី ណេប៉ាល់ផង ។ដោយ ÷ ស៊ីក្លូខ្មែរ